(កំពង់ឆ្នាំង)៖ នគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ពាក់ព័ន្ធគ្រឿងញៀន២នាក់ ទៅកាន់សាលាដំបូងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះចាត់ការតាមច្បាប់។

ជនសង្ស័យទាំងពីរនាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកបរិបូណ៌ ចាប់ខ្លួននៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៦ ពីបទរក្សាទុកចែកចាយ និងប្រើប្រាស់ថ្នាំញៀននៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដោយរឹបអូសវត្ថុតាង ជាក់ស្តែងមានថ្នាំញៀន១៥កញ្ចប់ ដាវ០២ដើម ឧបករណ៍វេចខ្ចប់ជក់មួយចំនួន។ ជនសង្ស័យមានឈ្មោះ ១-ហ្វៀង យ៉ាំងលី អាយុ២២ឆ្នាំ ជនជាតិវៀតណាម និងទី២-យ៉ យ៉ាំងថាវ អាយុ១៤ឆ្នាំ ជនជាតិវៀតណាម ជនសង្ស័យទាំងពីរនាក់មានទីលំនៅ ភូមិឃុំកើតហេតុខាងលើ៕