(ព្រះសីហនុ)៖ ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ ក្រុមហ៊ុន អ អឹម អេ ខេមបូឌា (RMA Cambodia) បានធ្វើការសម្អាតឆ្ឋេរអូឈើទាល ដោយធ្វើការដើររើសសំរាមតាមបណ្តោយឆ្នេរខ្សាច់អូឈើទាល នៅថ្ងៃទីអាទិត្យ ទី៣១ ខែមករា កន្លងទៅនេះ ដើម្បីបំផុសគំនិត ស្មារតីបុគ្គលិករបស់ខ្លួន ភ្ញៀវទេសចរ ដ៏ដូចជាអាជីវករ ដែលកំពុងធ្វើអាជីវកម្មនៅតាមឆ្នេរ ឲ្យមានទំលាប់ល្អក្នុងការទុកដាក់សម្រាម និងចូលរួមទាំងអស់គ្នា ដើម្បីរក្សាសោភណ្ឌភាព នៅតាមតំបន់ទេសចរណ៍នានា។

លោក ងន សាំង ជាអគ្គនាយកនៃក្រុមហ៊ុន RMA Cambodia បានលើកឡើងថា «ក្រុមហ៊ុន បានរៀបចំធ្វើដំណើរកម្សាន្ត ប្រចាំឆ្នាំសម្រាប់បុគ្គលិក ហើយក៏ឆ្លាតពេលធ្វើការរួមគ្នាដើម្បីសោភ័ណ្ឌភាព ក៏ដូចជាបំផុសគំនិតរបស់ពួកគាត់ ក្នុងការចូលរួលទុកដាក់សម្រាម»។

ជារៀងរាល់ឆ្នាំ ក្រុមហ៊ុនតែងតែរៀបចំឲ្យមានដំណើរកម្សាន្តមួយ សម្រាប់បុគ្គលិករបស់ ហើយការចូលរួមថែរក្សបរិស្ថាននេះ ក៏មិនមែនលើកទីមួយដែរ។ ក្រុមហ៊ុន RMA Cambodia តែងតែយកចិត្តទុកដាក់ និងមានផែនការយុទ្ធសាស្រ្ត ជាក់លាក់សម្រាប់ការងារសង្គមផ្សេងៗ។ តែដោយលែកសម្រាប់ឆ្នាំនេះ ដោយក្រុមហ៊ុន RMA Cambodia មានបំណងចង់ឲ្យមានការ ចូលរួមជាច្រើនពីស្ថានប័ឯកជន ក្រុមហ៊ុន ក៏បានសហការជាមួយសណ្ឋាគារសុខា ក្រុងព្រះសីហនុ ដើម្បើចូលរួមថែរក្សាបរិស្ថាន តាមតំបន់ទេសចរណ៍ទាំងអស់គ្នា។

ក្រុមហ៊ុន RMA Cambodia ក៏បានប្រើប្រាស់ត្រាក់ទ័រ ចនឌារ (John Deere) ដើម្បីធ្វើការសម្អាត និងរៀចចំឆ្នេរខ្សាច់ឲ្យបានស្អាតល្អផងដែរ។ ក្រុមហ៊ុន RMA Cambodia ក៏មានសកម្មភាពការងារសង្គមរបស់ខ្លួនផ្សេងទៀត ដោយឧបត្ថម្ភ សម្ភារៈសិក្សាដល់សិស្សានុសិស្សក្រីក្រ ដូចជាការសាង់សាលារៀន បណ្តារល័យ កង់ ប៊ិច សៀវភៅ មួកសុវត្ថិភាពជាដើម ដើម្បីលើកស្ទួយវិល័យអប់រំនៅកម្ពុជា។ លើសពីនេះទៀត ក្រុមហ៊ុន ក៏បានចូលរួមក្នុងកិច្ចការពារបរិស្ថាន អនាម័យ សុខភាព និងការលើកស្ទួយជីវភាពប្រជាជននៅតាមតំបន់ដាច់ស្រយាលផងដែរ។
ក្រុមហ៊ុន មានផែនសកម្មភាពជាក់លាក់របស់ខ្លួន លើវិស័យអាទិភាពមួយចំនួន ក្នុងការអភិវឌ្ឍសង្គមជាតិ ដោយសហការជាមួយ អជ្ញាធរ និងប្រជាពលរដ្ឋមូលដ្ឋាន តាមរយៈសមាគម និងអង្គការនានា។

សូមបញ្ជាក់ថា ក្រុមហ៊ុន RMA Cambodia ជាក្រុមហ៊ុនមួយបានរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា តាមរយៈផ្គត់ផ្គង់គ្រឿងចក្រ ថាមពលអគ្គិសនី  និងសេវាកម្មដឹកជញ្ជូន ដែលជាតម្រូវការចាំបាច់សម្រាប់សាងសង់ និស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធតាំងពីឆ្នាំ១៩៩២។ សព្វថ្ងៃក្រុមហ៊ុន មានបុគ្គលិកមាណ ២០០០ នាក់ និងបានពង្រីកសេវាកម្មរបស់ខ្លួនតាមរយៈផ្គត់ផ្គង់ផលិតផល និងសេវាកម្មល្បីៗលើពិភពលោក ដូចជារថយន្ត (Ford, Jaguar, Land Rover, Range Rover) គ្រឿងយន្តកសិកម្ម និងគ្រឿងចក្រ (John Deere, JCB, Mitsubishi Fuso) សេវាហិរញ្ញប្បទាន ជួលរថយន្ត (AVIS) សម្ភារៈសម្រាប់លើកដាក់ទំនេញ និងរៀបចំឃ្លាំង និងសេវាចំណីរអាហារ (Express Food Group)៕