(ភ្នំពេញ)៖ លោក ដុះ ឡុង អ្នកឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ បានសម្រេចក្តីប្រាថ្នាតបស្នងសងគុណលោកយាយ តាមរយៈការប្រើប្រាស់ទឹកប្រាក់៥លានរៀល ដែលឈ្នះពីភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ជួយដោះទាល់នាគ្រាលំបាកមួយ។

លោក ឡុង បញ្ជាក់ថា៖ «លោកយាយខ្ញុំស្រាប់តែធ្លាក់ខ្លួនឈឺត្រូវឲ្យខ្ញុំសម្រេចចិត្តថាឈប់ធ្វើការសំណង់ឆ្ងាយពីផ្ទះព្រោះត្រូវនៅជាជំហរគ្រួសារ អ៊ីចឹងហើយខ្ញុំក៏រកការងារបានធ្វើនៅឃ្លាំងផលិតជីធម្មជាតិដែលនៅជិតផ្ទះ។ ហើយនៅទីនោះហើយដែលខ្ញុំទិញវើក WURKZ ហូបពីតូបលក់មុខកន្លែងធ្វើការជារៀងរាល់ថ្ងៃ មុនចូលធ្វើការអស់១ខែហើយ រហូតដល់ថ្ងៃទៅ៣ ខែតុលា បានឈ្នះ៥លានរៀលតែម្តង»

ចៅកតញ្ញូរូបនេះបន្ថែមថា៖ «ចៃដន្យអីថ្ងៃនោះនៅសល់វើកតែមួយកំប៉ុងគត់ ដែលខ្ញុំក៏ទិញទុកហូបជាធម្មតា។ គ្រាន់តែរៀបនឹងធ្វើការ ខ្ញុំក៏មិនបង្អង់យូរគាស់ឆាច់ ឃើញគេដាក់៥លាន ខ្ញុំអរឡើងស្លុតទៅជាស្ងួតមាត់អស់។ ថាហ៊ោក៏ហ៊ោមិនចេញ បានត្រឹមតែនិយាយតិចៗទៅអ្នកធ្វើការជាមួយគ្នាប្រហែល៧នាក់ ថា ខ្ញុំឈ្នះ៥លានហើយ។ គេគ្រប់គ្នាមិនជឿខ្ញុំទេ ថែមទាំងបោះពាក្យថា ឈ្នះ៥លានអីមុខស្ងួតអ៊ីចឹង។ ដល់តែថៅកែខ្ញុំដែលនៅជិតនោះសុំក្រវិលកំប៉ុងមើលទើបគាត់ថាជួយអរផង ឈ្នះបាន៥លានពិតប្រាកដរបស់គេ»។

ទឹកប្រាក់នេះលោក ឡុង យកទៅទិញថ្នាំសង្កូវដើម្បីព្យាបាលរោគចាស់ជរារបស់លោកយាយវ័យជាង ៨០ ឆ្នាំរបស់គាត់ និង បានយកទៅសងបងប្អូនខ្លះផងដែរ។

គាស់ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ សូមពិនិត្យមើលក្រវិលកំប៉ុង ដើម្បីមានឱកាសឈ្នះទឹកប្រាក់សុទ្ធ ៥០ លានរៀល ៥លានរៀល ១លានរៀល ១ម៉ឺនរៀល ៥ពាន់រៀល និង ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ រាប់លានកំប៉ុងទៀត៕