(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានចេញសេចក្តីសម្រេចបិទមជ្ឈមណ្ឌលសិក្សាជំនាញកែសម្ផស្ស វីនេស (VENUS Academy & Clinic) ដែលមានទីតាំងនៅផ្ទះលេខ៤៥ ផ្លូវលេខ២៤២ (ឧកញ៉ាពេជ្រ) សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ នេះបើតាមសេចក្តីសម្រេច ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាច ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា ការបិទមជ្ឈមណ្ឌលសិក្សាជំនាញកែសម្ផស្សខាងលើ ដោយសារមជ្ឈមណ្ឌលនេះ ផ្តល់សេវាកែសម្ផស្សដោយគ្មានច្បាប់អនុញ្ញាត ពីក្រសួងសុខាភិបាល ការវះកាត់កែសម្ផស្សមិនគោរពតាមបទដ្ឋានបច្ចេកទេស ធ្វើឲ្យប៉ះពាល់ដល់សុខភាពអតិថិជន និងមានចេតនាគេចវេស មិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល៕