(ភ្នំពេញ)៖ ថ្លែងនៅឯព្រលានយន្តហោះអន្តរជាតិ មុនចេញដំណើរទៅកាន់ប្រទេសចិន លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បានលើកឡើងថា «អ្នកណាក៏ដឹងថា កម្ពុជាមិត្តជិតស្និទ្ធជាមួយចិន ហើយកម្ពុជាក៏ចង់ធ្វើមិត្តស្និទ្ធជាមួយអាមេរិកដែរ»

ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានថ្លែងថា៖ អំឡុងពេលលោក John Kerry មកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយបានជួបលោក, លោក John Kerry បានលើកឡើងថា អាមេរិកមិនត្រូវការឲ្យកម្ពុជារើសចិន ឬអាមេរិកនោះទេ, ដោយលោកបានបញ្ជាក់ថា កម្ពុជាមិត្តជិតសិ្នទ្ធជាមួយចិន អ្នកណាក៏ដឹង ហើយកម្ពុជាក៏ចង់ធ្វើមិត្តជិតស្និទ្ធជាមួយអាមេរិក ដូចចិនដែរ។ 

ការលើកឡើងរបស់ប្រមុខការទូតរូបនេះ ធ្វើឡើងឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មានសួរថា៖ មានអ្នកវិភាគមួយចំនួនបានលើកឡើងថា កម្ពុជាមានភាពជិតស្និទ្ធជាមួយចិន ឆ្ងាយជាមួយអាមេរិក។

រដ្ឋមន្រ្តីក្រសួងការបរទេសរូបនោះកម្ពុជា បានថ្លែងឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ប្រទេសចិន នាពេលនេះមិនជាប់ពាក់ព័ន្ធ បញ្ហាប្រទេស មហាអំណាចនោះទេ កម្ពុជាមិនមាននិន្នាការលំអៀងខ្លាំង ទៅរកប្រទេសណាមួយនោះទេ។ កម្ពុជាមានភាពជាដៃគូរ យុទ្ធសាស្រ្ត ជាមួយ ចិន អាមេរិក និងជប៉ុន ដូចគ្នា អត់មានរើសអ្នកណានោះទេ៕

សូមស្តាប់ការលើកឡើងរបស់ប្រមុខការទូតកម្ពុជា ថ្លែងនៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ មុខចេញដំណើរទៅកាន់ប្រទេសចិន៖