(ភ្នំពេញ)៖ ជនសង្ស័យ៥នាក់ ត្រូវនគរបាលខណ្ឌដង្កោ ឃាត់ខ្លួនពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (លួចគាស់ចង្រឹងដែកបង្អួច) កាលពីវេលាម៉ោង១៖៣០ រំលងអធ្រាត្រនៅចំណុចឃ្លាំង ទុកចោល ផ្លូវលេខ២១៧ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ខណ្ឌដង្កោ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៥នាក់រួមមាន៖

*ទី១៖ ឈ្មោះ តុង ឡៃ អាយុ២៩ឆ្នាំ មុខរបររើសអេតចាយ ទីលំនៅផ្ទះជួលភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ
*ទី២៖ ឈ្មោះ ព្រុំ វណ្ណរិទ្ធ អាយុ១៩ឆ្នាំ មិនពិតប្រាកដ ទីលំនៅផ្ទះជួលភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ
*ទី៣៖ ឈ្មោះ បូ ភារ៉ា អាយុ២៥ឆ្នាំ មុខរបររើសអេតចាយ ទីលំនៅផ្ទះជួលភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ
*ទី៤៖ ឈ្មោះ មាស ស្នា អាយុ១៨ឆ្នាំ មុខរបររត់ម៉ូតូកង់បី ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ
*ទី៥៖ ឈ្មោះ ផាន់ សុផា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបររើសអេតចាយទីលំនៅផ្ទះជួលភូមិឫស្សី សង្កាត់ ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង៥នាក់ បានឆ្លើយសារភាពថា ពួកគេតែងតែធ្វើសកម្មភាពគាស់ផ្ទះប្រពលរដ្ឋ និងឃ្លាំងនៅក្នុងទឹកដីខណ្ឌដង្កោខណ្ឌមានជ័យ និងខណ្ឌដូនពេញ។ សមត្ថកិច្ចបានដកហូតសម្ភារពីជនសង្ស័យរួមមាន៖ រឺម៉ក់កង់បីមួយគ្រឿង, ម៉ូតូសណ្ដោងរម៉កមួយគ្រឿង, ដាវសាំរ៉ៃពីដើម, សោមូលបីដើម, អាណាអារដែកមួយដើម និងទល់ល្វីសមួយដើម។

បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ សមត្ថកិច្ចកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕