(ភ្នំពេញ)៖ អ្នកស្រី យុង ស្រីឡែន អាយុ៣៨ឆ្នាំ មានទីលំនៅបច្ចុប្បន្ន នៅផ្ទះលេខ១៣៨២ ផ្លូវលំ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានបាត់ឯកសារលិខិត ផ្ទេរសិទ្ធិកាន់កាប់ដីផ្ទះ ដែលបានមកពីឈ្មោះ នាង ម៉ី និង និងឈ្មោះ ហ៊ឺ ផានិត គឹមហ័ង ជាអ្នកប្រគល់សិទ្ធិឱ្យនាងខ្ញុំកាន់កាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន ដែលមានលិខិតផ្ទេរសិទ្ធិកាន់កាប់ដោយពុំទាន់ចុះ និងមានទំហំ៨៤.១៥ម៉ែត្រ។

អ្នកស្រីបញ្ជាក់ថា អ្នកស្រីពុំបានយកដាក់បញ្ចាំ ឬពាក់ព័ន្ធនៅក្នុងធនាគារណាមូយឡើយ បើថ្ងៃក្រោយមានបញ្ហា ដោយប្រការណាមួយ នាងខ្ញុំសូមសន្យាថា ធានាទទូលខុសត្រូវទាំងស្រុងចំពោះ មុខច្បាប់។ នាងខ្ញុំបានដាក់ពាក្យបណ្តឹងជូន លោកស្រីចៅសង្កាត់ស្ទឹងមានជ័យ រួចហើយ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០៕