(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ មានដូចខាងក្រោម៖

* ព័ត៌មាន Fresh News

១៖ ថ្ងៃនេះក្រសួងសុខាភិបាល ប្រកាសរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីម្នាក់ លើជនជាតិឥណ្ឌណេស៊ី ខណៈករណីជាសះស្បើយមិនមាននោះទេ

២៖ ប្រធានឧត្តមស្នងការជាន់ខ្ពស់ទទួលបន្ទុកជនភៀសខ្លួនរបស់ UN «ឆ្លងកូវីដ-១៩»

៣៖ ៩ខែ ឆ្នាំ២០២០ មន្ត្រីបរិស្ថានបង្ក្រាបបទល្មើសធនធានធម្មជាតិជាង១៥០០ករណី និងបញ្ជូនសំណុំរឿងជាង៨០ករណី ទៅតុលាការនៅខេត្តមណ្ឌលគិរី

៤៖ ខណៈពិភពលោកកំពុងរងគ្រោះ ដោយកូវីដ-១៩កាន់តែខ្លាំងឡើង ទ្រព្យសម្បត្តិនៃមហាសេដ្ឋីនានា ក៏កំពុងកើនឡើងខ្ពស់បំផុតផងដែរ

៥៖ ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង៖ រាជរដ្ឋាភិបាល នឹងបន្តប្រឹងប្រែងលើការងារសម្អាតប្រាក់កាន់តែខ្លាំងឡើង

៦៖ មហាសន្និបាត UN នឹងបើកកិច្ចប្រជុំពិសេសមួយ ដើម្បីប្រមូលផ្តុំកម្លាំងជាធ្លុងមួយ ក្នុងការកម្ចាត់ជំងឺកូវីដ-១៩

៧៖ អាមេនី ថាតួកគីកំពុងព្យាយាមបន្តផែនការប្រល័យពូជសាសន៍ មកលើជនជាតិរបស់ខ្លួន នៅតំបន់ Nagorno-Karabakh ដូចកាលសម័យសង្គ្រាមលោកលើកទី១

៨៖ លោក Putin ថាលោក Biden លេង «វោហារសាស្ត្រប្រឆាំងរុស្ស៊ី» យ៉ាងខ្លាំង ប៉ុន្តែលោកគាំទ្រចំពោះការអត្ថាធិប្បាយ ជុំវិញសន្ធិសញ្ញាគ្រប់គ្រងអាវុធ New START

៩៖ សហរដ្ឋអាមេរិកមិនទាន់ច្បាស់ទេថា ខ្លួននឹងត្រូវធ្វើបែបណាពេលចិនវាយតៃវ៉ាន់ ខណៈការព្រមានត្រូវធ្វើឡើងជាមុន

១០៖ ជប៉ុនអះអាងថានឹងដកប្រទេស-ដែនដីចំនួន ១២ ចេញពីបំរាមនៃការធ្វើដំណើរ

១១៖ លោក ត្រាំ ចង់ឲ្យចិនសងការខូចខាតទាំងអស់ ពាក់ព័ន្ធកូវីដ-១៩ និងចាត់ទុកការឆ្លងជំងឺនេះ ជាពរប្រទានដោយព្រះជាម្ចាស់

១២៖ កូរ៉េខាងជើងអាចនឹងធ្វើព្យុហយាត្រាយោធាទ្រង់ទ្រាយធំ ដើម្បីបញ្ចេញសព្វាវុធថ្មីៗនៅចុងសប្តាហ៍នេះ

១៣៖ កូវីដ-១៩ក្លាយជាអាវុធសម្រាប់វាយប្រហារគ្នា រវាងបេក្ខជនអនុប្រធានាធិបតីអាមេរិកទាំងពីររូបនៅ ក្នុងវេទិកាតស៊ូមតិ

១៤៖ លោក ត្រាំ ចង់ឲ្យទាហានអាមេរិកទាំងអស់នៅអាហ្វហ្គានីស្ថាន ត្រឡប់មកផ្ទះវិញនៅថ្ងៃបុណ្យណូអែល

១៥៖ មិនត្រឹមតែមិនដកទេ ពេលនេះអាមេរិកគ្រោងដាក់ទណ្ឌកម្ម បន្ថែមទៀតលើប្រទេសអ៉ីរ៉ង់

១៦៖ ព័ត៌មានវិដេអូប្រចាំថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ របស់បញ្ជាការដ្ឋានកងទ័ពជើងគោក

* ព័ត៌មាន Fresh News Plus

១៖ ក្រុមហ៊ុន Adidas តែងតាំងប្រធានផ្នែកធនធានមនុស្សថ្មី ក្រោយមានជម្លោះជាតិសាសន៍

២៖ ចំណេះដឹងទូទៅ៖ តើឈាមមនុស្សយើង ត្រូវគេបែងចែកជាប្រភេទ A, B, AB និង O ជាដើម ដោយសម្អាងលើអ្វី?

៣៖ អ្នករៀបចំព្រឹត្តិការណ៍ Tokyo Olympics លើកឡើងថា នឹងកាត់បន្ថយការចំណាយ២៨០លានដុល្លារ

៤៖ Google ខិតជិតឈានដល់កិច្ចព្រមព្រៀងជាមួយស្ថាប័នកាសែតបារាំង ក្នុងការប្រើប្រាស់មាតិកាព័ត៌មាន ដោយស្របច្បាប់

៥៖ អង់គ្លេស ដកឈ្មោះកីឡាករសំខាន់ ៣នាក់ចេញមុនជំនួបទល់នឹងវ៉េល និងប៊ែលហ្ស៊ិក

៦៖ Giroud ក្លាយជា Top scorer ឈរនៅលេខ២ ក្នុងជម្រើសជាតិបារាំង ក្រោយបំបាក់អ៊ុយក្រែន ៧-១

៧៖ ផលិតកម្ម YG នឹងកាត់ប្លង់របស់ Jennie ក្នុងឈុតជាគិលានុបដ្ឋាយិកាសិចស៉ី ក្នុង MV ចម្រៀងថ្មី ក្រោយសហគមបុគ្គលិកសុខាភិបាលកូរ៉េ សម្តែងការមិនពេញចិត្ត

៨៖ ក្រុមហ៊ុន Tesla របស់មហាសេដ្ឋី Elon Musk មានឱកាសអាចផលិតរថយន្តសរុបបានដល់កន្លះលានគ្រឿងក្នុងឆ្នាំនេះ

៩៖ អេស្ប៉ាញ និងព័រទុយហ្គាល់ ព្រមព្រៀងដេញថ្លៃធ្វើម្ចាស់ផ្ទះរួមគ្នានៃ World Cup 2030

១០៖ ផលិករភាពយន្តល្បីឈ្មោះ ព្រមានពីការក្ស័យធនរបស់វិស័យភាពយន្តខ្មែរ ក្រោយជួបវិបត្តិកូវីដ១៩

១១៖ នៅមុនពេលមានសករាជធំៗដូចពេលបច្ចុប្បន្ន តើមនុស្សសម័យបុរាណរាប់លំដាប់ឆ្នាំដោយរបៀបណា?

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com