(មណ្ឌលគិរី)៖ ពីខេត្តមណ្ឌលគិរីក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់អគារដ្ឋបាលមន្ទីររ៉ែ និងថាមពល នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ ២០១៦នេះ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម បានក្រើនរំលឹកទៅដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈទាំងអស់ ឲ្យសាង  សង់ស្ថានីយប្រេងរបស់ខ្លួនគោរពទៅតាមបទដ្ឋានបច្ចេកទេស ធានាឲ្យបាននូវសុវត្ថិភាព បង្ការកុំឲ្យមានគ្រោះអគ្គិភ័យ។

លោក ស៊ុយ សែម បានបញ្ជាក់យ៉ាងដូច្នេះ «ស្ថានីយប្រេងត្រូវសង់យ៉ាងណាឲ្យធានាសុវត្ថិភាព កុំឲ្យមានការឆាបឆេះ ព្រោះបើឆេះ ស្ថានីយប្រេង មិនមែនឆេះតែស្ថនីយម្នាក់ឯងនោះទេ គឺប្រាកដជាបង្កគ្រោះដល់អ្នកជិតខាងជាមិនខាន ដូចច្នេះស្ថានីយប្រេងត្រូវសង់ ឲ្យត្រូវតាមលក្ខណៈបច្ចេកទេស ឱ្យមានសុវត្ថិភាព បើឆេះក៏មិនឆេះដល់ អ្នកជិតខាងនោះដែរ»

ទោះបីជាយ៉ាងណា លោករដ្ឋមន្រ្តី បានប្រកាសទុករយៈពេល៥ឆ្នាំ ឲ្យម្ចាស់ស្ថានីយ ដែលសាងសង់មិនទាន់ត្រូវតាមបទដ្ឋានបច្ចេក  ទេសនោះ កែលំអរលក្ខណៈបច្ចេកឱ្យត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសឡើងវិញ៕