(បន្ទាយមានជ័យ)៖ នៅសាលប្រជុំសាលា ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២ ខែកុម្ភៈឆ្នាំ២០១៦នេះ បានធ្វើពិធីសំណេះ សំណាលជាមួយថ្នាក់ដឹកនាំគ្រីស្ទបរិស័ទ ប្រចាំខេត្តបន្ទាយមានជ័យ ក្រោមវត្តមាន លោក គោ ស៊ុំសារឿត អភិបាលខេត្តបន្ទាយមានជ័យ លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ លោកឧកញ៉ា សៀ សុភ័ក្រ្ត ប្រធានសមាគមព្រះគុណអស្ចារ្យ និងមន្ត្រីគ្រីស្ទបរិស័ទជាច្រើនរយនាក់ផងដែរ។

លោក សៀ សុភ័ក្រ្ត បានថ្លែងថា គ្រីស្ទបរិស័ទក្នុងខេត្តបន្ទាយមានជ័យ បានចូលរួមចំណែកកសាងជាតិ បានយ៉ាងច្រើនដូចជា ជួយសាងសង់សាលារៀន ជួយជួសជុលសាលារៀន ជួយផ្តល់អាហារូបករណ៍ ដល់និស្សិត្សជាង៣០០នាក់ ជួយបង្រៀនភាសាអង្គេស ថៃ កូរេ ដល់និសិត្ស៥០០នាក់ បានផ្តល់កង់ដល់សិស្សក្រីក្រចំនួន៣០០កង់ បានធ្វើការអប់រំដល់ប្រជាពលរដ្ឋ​ ចំណាកស្រុកបានចំនួន២៣.១៩៦នាក់ បានរួលរួមចំណែកជាមួយកាកបាតក្រហមកម្ពុជា ជាច្រើនលើកទៀតផង។

លោក គោ ស៊ុំសារឿត បាននិយាយថា នៅកម្ពុជាបើទោះបីប្រជាពលរដ្ឋ​ ណាកាន់សាសនា អ្វីក៏មិនខុសច្បាប់ដែរ ឲ្យតែសាសនានោះជាសាសនាល្អ មិនប្រកាន់ពូជសាសន៍ ហើយចេះជួយដល់សង្គមធ្វើឲ្យស្រុកខ្មែរ មានការអភវឌ្ឍន៍។ លោកបានជំរុញឲ្យគ្រីស្ទបរិស័ទទាំងអស់ ចូលរួមសាមគ្គីគ្នាជាមួយ និងព្រះពុទ្ធសាសនា ដើម្បីចូលរួមការអភិវឌ្ឍន៍ និងអាជ្ញាធរដែនដី និងរាជរដ្ឋភបាល ក្នុងឆ្នាំ២០១៦នេះដើម្បីជំរុញឲ្យថ្នាក់ដឹកនាំ និងគ្រីស្ទបរិស័ទទាំងអស់រួមគ្នា បន្តស្តារនិងអភិរក្ស និងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យបានរុងរឿងទៀតផងដែរ៕