(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ មានដូចខាងក្រោម៖

* ព័ត៌មាន Fresh News

១៖ ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន២នាក់ថែមទៀត ដែលជាករណីនាំចូល

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៣៥.៣លាននាក់ ស្លាប់ជាង ១លាន ៤ម៉ឺននាក់ និងជាសះស្បើយជាង ២៦.៦លាននាក់!

៣៖ ព្រះមហាក្សត្រខ្មែរ មានព្រះរាជអំពាវនាវដល់ជនរួមជាតិ ឱ្យប្រកាន់ខ្ជាប់ជានិច្ចវិធានការថែសុខភាព ដើម្បីទប់ស្កាត់ និងការពារជំងឺកូវីដ-១៩

៤៖ ត្រាំ រងការរិះគន់យ៉ាងខ្លាំងពាក់ព័ន្ធ ការជិះរថយន្តចេញក្រៅមន្ទីរពេទ្យ ពេលខ្លួនកំពុងផ្ទុកកូវីដ-១៩, តៃកុងឡាន និងកងការពារត្រូវបានណែនាំឲ្យធ្វើតេស្ត និងចត្តាឡីស័ក

៥៖ ព្រះមហាក្សត្រ មានព្រះបន្ទូលថា ច្បាប់ទាំងអស់ដែលរដ្ឋសភាបានអនុម័ត គឺជាមាគ៌ាដ៏សំខាន់ចាំបាច់សម្រាប់ស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័នតុលាការប្រើប្រាស់ជាឧត្តមប្រយោជន៍

៦៖ ព្រះអង្គម្ចាស់ William នៃចក្រភពអង់គ្លេសព្រួយព្រះទ័យជាខ្លាំង ចំពោះការប្រែប្រួលអាកាសធាតុ និងនីវ៉ូទឹកសមុទ្រកើនឡើង

៧៖ ព្រះមហាក្សត្រ ព្រះរាជទានព្រះរាជសារបញ្ជាក់ពីការយាងទៅពិនិត្យ និងព្យាបាលព្រះរាជសុខភាព នៅរដ្ឋធានីប៉េកាំង ចាប់ពីថ្ងៃទី០៦ ខែតុលាស្អែកនេះ

៨៖ គ្រូពេទ្យបន្តពិនិត្យសុខភាពលោក ត្រាំ ហើយលោកអាចនឹងចេញពីមន្ទីរពេទ្យ ទៅកាន់សេតវិមានវិញនៅក្នុងសប្តាហ៍នេះ!

៩៖ ក្រសួងធនធានទឹក៖ ពីថ្ងៃទី០៧-០៩ ខែតុលា កម្ពុជានឹងមានភ្លៀង និងខ្យល់កើនឡើង, សូមពលរដ្ឋរស់នៅទីប្រជុំជន ទីទំនាបក្បែរផ្លូវទឹក និងប្រជានេសាទ ប្រុងប្រយ័ត្នខ្ពស់

១០៖ ឥណ្ឌា និងអាហ្វ្រិកខាងត្បូងស្នើឲ្យ WTO លើកលែងច្បាប់កម្មសិទ្ធិបញ្ញាខ្លះៗ ដើម្បីឲ្យប្រទេសក្រីក្រងាយអភិវឌ្ឍ និងនាំចូលថ្នាំព្យាបាលកូវីដ-១៩

១១៖ តុលាការក្រុងភ្នំពេញសម្រេចឲ្យ សុវណ្ណ រិទ្ធី មានសេរីភាពឡើងវិញ ដោយកាត់ទោស១៨ខែ អនុវត្ត៥ខែ២៨ថ្ងៃ ទោសនៅសល់ត្រូវព្យួរ

១២៖ ឆ្នាំ២០២០នេះ ភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ាមានទំហំ ១.៦លានហិកតា ដែលលើសឆ្នាំ២០១៩ រហូតដល់ទៅ២ដង

១៣៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អំពាវនាវឱ្យអ្នកព័ត៌មានរួមគ្នា កម្ចាត់ពួកទុច្ចរិតជ្រកក្រោមផ្លាកព័ត៌មាន

១៤៖ លោកស្រីប្រធានគណៈកម្មការអឺរ៉ុប «ធ្វើចត្តាឡីស័ក» ក្រោយពីជួបអ្នកជំងឺកូវីដ-១៩ និងធ្វើតេស្តពីរលើក ចេញអវិជ្ជមាន

១៥៖ អនុប្រធានសភាពាណិជ្ជកម្ម៖ ក្រុមហ៊ុនវិនិយោគនៅកម្ពុជា នឹងទាញប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដោយការនាំចេញទៅចិនរួចពន្ធ

១៦៖ កងទ័ពអាហ្សែបៃហ្សង់បាញ់កាំភ្លើងធំជាច្រើនគ្រាប់ ទៅលើតំបន់ជម្លោះជាមួយអាមេនី, អន្តរជាតិបានត្រឹម អំពាវនាវឲ្យចរចាគ្នា

១៧៖ អបអរសាទរ ! ចៅស្រីសម្តេចតេជោ ហ៊ុន សែន បន្តទទួលបានវិញ្ញាបនបត្រមាស ពីកម្មវិធីប្រឡងគណិតវិទ្យាលំដាប់ពិភពលោក

១៨៖ ឥណ្ឌូណេស៊ីរកឃើញករណីឆ្លងកូវីដ-១៩ រាប់រយនាក់ក្នុងពន្ធនាគារ ដែលកំពុងកកស្ទះដោយអ្នកទោស

១៩៖ កម្មករដកដំឡូង១៧នាក់ រងគ្រោះដោយរន្ទះបាញ់នៅស្រុកមេមត់ ថ្លែងអំណរគុណ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់អំណោយសម្រាលការលំបាក

២០៖ លទ្ធផលស្ទង់មតិថ្មី៖ «ក្រោយលោក ត្រាំ ឆ្លងជំងឺកូវីដ-១៩ ប្រជាប្រិយភាពលោក បៃដិន កាន់តែកើនឡើងជាងមុន»

២១៖ ថ្ងៃទី០៤ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០៖ ពលរដ្ឋចុះឈ្មោះថ្មី ១៨.៧៣៧នាក់

២២៖ បទវិភាគអន្តរជាតិ៖ «ការបែកបាក់ក្នុងសង្គមអាមេរិក កើតមានកាន់តែជ្រាលជ្រៅក្រោយលោក ដូណាល់ ត្រាំ ឆ្លងជំងឺកូវីដ-១៩»

២៣៖ គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ចេញសេចក្តីថ្លែងការណ៍បំភ្លឺបន្ថែមទៀត ចំពោះការផ្លាស់ប្តូរទីតាំងទីបញ្ជាការជួរមុខរបស់ខ្លួន នៅមូលដ្ឋានសមុទ្ររាម

២៤៖ ក្រសួងបរិស្ថាន កំពុងស៊ើបអង្កេតរកជនខិលខូច ដែលបោះបង្គោលទន្ទ្រានយកដីនៅដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី

* ព័ត៌មាន Fresh News Plus

១៖ Everton ក្លាយជាក្រុមទី១ ដែលលេងមិនចាញ់ និងស្មើនៅ PL ក្រោយការមកដល់របស់ James

២៖ Man Utd ចាញ់ Spurs ទក់សាច់នៅ Premier League បំបែកកំណត់ត្រាមួយកាលឆ្នាំ២០១១

៣៖ តើអ្នកដឹងទេ! អ្នកណាជាអ្នកបង្កើត «កាមេរ៉ាទូរស័ព្ទ» ដំបូងគេបង្អស់?

៤៖ Aston អាចរកបាន ៧គ្រាប់ក្នុង ១ប្រកួតជាលើកទី២ នៃប្រវត្តិសាស្ត្រក្លិប ក្រោយបំបាក់ Liverpool ៧-២

៥៖ វិធីសាស្រ្តមួយចំនួនការពារទូរទស្សន៍វៃឆ្លាតរបស់អ្នកពីពួក Hacker

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com