(ភ្នំពេញ)៖ អគ្គិភ័យដែលឆេះក្លឹបកម្សាន្ដអត់ដំណើរការមួយកន្លែង នៅផ្លូវ២៨៦កែង ផ្លូវមុន្នីរ៉េត ក្រុម៤៧ ភូមិ១១ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានរលត់ទាំងស្រុងទៅវិញហើយ នៅវេលាម៉ោង០៥៖៤០នាទីល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ បន្ទាប់ពីកម្លាំងសមត្ថកិច្ចបានអន្ដរាគមន៍បាញ់ពន្លត់យ៉ាងយកចិត្តទុកដាក់។

សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News នៅកន្លែងកើតហេតុបានឲ្យដឹងថា អគ្គិភ័យនេះឆេះនៅផ្នែកដំបូលនៃអគារក្លឹបកម្សាន្ដ ប៉ុន្ដែរហូតមកដល់ពេលនេះ សមត្ថកិច្ចគ្រប់គ្រងបាន១០០ភាគរយ មិនបង្កឲ្យរីករាលដាលទៅកន្លែងផ្សេង ដែលនៅក្បែរនោះឡើយ។

បើតាមមសេចក្ដីរាយការណ៍ ចំពោះរថយន្ដពន្លត់អគ្គិភ័យ ដែលចេញមកអន្ដរាគមន៍ សមត្ថកិច្ចមិនទាន់អាចបញ្ជាក់នៅឡើយទេ។ ខណៈមូលហេតុ ដែលនាំឲ្យមានគ្រោះថ្នាក់សង្គមនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ដទៀត៕