(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០នេះ បានបញ្ជាឱ្យកម្លាំងនគរបាលខេត្តដឹកសម្ភារ និងស្បៀងបន្ថែមមួយចំនួនទៀត យកទៅទុកនៅអធិការដ្ឋាននគរបាលក្រុងកោះរ៉ុង, ប៉ុស្តិ៍នគរបាលរដ្ឋបាលកោះរ៉ុង និងកោះរ៉ុងសន្លឹម ដែលប្រចាំការត្រៀមចាំជួយសង្គ្រោះប្រជាពលរដ្ឋ នៅរស់នៅសង្កាត់ទាំងពីរ។

ប្រតិបត្តិការនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ួត ស្រ៉ី ស្នងការរងនគរបាលខេត្តព្រះសីហនុ ទទួលផែនភស្តុភារ និងហិរញ្ញវត្ថុ។ ស្បៀងទាំងនោះរួមមាន៖ អង្ករ ៤បាវ ទឹកបរិសុទ្ធ១០កេស និងមី២កេសធំ៕