(ភ្នំពេញ)៖ នៅនាយកដ្ឋានស្ថាបនា និងវិស្វកម្ម នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ មានពិធីសំណេះសំណាលចំពោះនិវិត្តន៏ជនចំនួន១៨រូប នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រោយពីបានស្តាប់របាយការណ៍របស់ ឧត្តមសេនីយ៍ឯក ប៊ិន មណីរដ្ឋ ប្រធាននាយកដ្ឋាន ស្ថាបនា និងវិស្វកម្មរួចមក ជាកិច្ចចាប់ផ្តើមនាយឧត្តមសេនីយ៍ ឈន សារ៉ាណេ បានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ។

បន្ទប់មកលោកបានសំណូមពរឲ្យមន្ត្រី និងនិវត្តន៏ជនត្រូវអនុវត្តតាមសេចក្តីណែនាំ រាល់វិធានការទាំងឡាយដែលក្រសួងសុខាភិបាលបានដាក់ចេញ (ជំងីកូវីដ ១៩ ) ព្រោះថាជំងឺនេះវាកាចសាហាវណាស់ ទោះបីវាមិនមានលេខចេញនៅរោគសញ្ញា ក៏ប៉ុន្តែវាមានលទ្ធភាពចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់បាន ហើយបើសិនជាមានអ្នកជំងឺ រឺអ្នកស្លាប់ដោយសារវា (កូវីដ១៩) យើងពិតជាអណោចអធមណាស់ ព្រោះសូម្បីតែក្រុមគ្រួសារ និងញាតិមិត្តក៏មិនហ៊ានទៅមើល ឬសួរសុខទុក្ខបានឡើយ។
លើសពីនេះទៀត នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ បានលើកឡើងពីការយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវគោលនយោបាយផ្តល់ជូន ចំពោះគ្រួសារក្រីក្រណា ដែលទទួលរងផលប៉ះពាល់ដោយសារជំងឺនេះប្រមាណជាង៥៦ម៉ឺនគ្រួសារ ដែលក្នុងមួយគ្រួសារទទួលបានថវិកាចំនួន ៤០,០០០រៀល ក្នុងមួយខែ ព្រោះថារាជរដ្ឋាភិបាល បានបញ្ជេញនៅថវិកាចំនួន ១៥០លាន ដើម្បីឧបត្ថម្ភដល់គ្រួសារទាំងនោះរយះពេល៥ខែ ហើយនឹងបន្តបើកផ្តល់តទៅទៀត បើជំងឺនេះនៅតែបន្តអូសប្រឡាយ ។

យ៉ាងណាមិញទៀតសោត នាយឧត្តមសេនីយ៍បានគូសបញ្ជាក់ទៀតថា ទោះបីកម្ពុជាទទួលរងផលប៉ះពាល់ខ្លះៗក៏ពិតមែន ប៉ុន្តែកម្ពុជាអាចរក្សានូវលំនឹងសេដ្ឋកិច្ចរបស់ខ្លួន តួរយ៉ាងដូចជាការបើកបៀវត្តជូនមន្ត្រីរាជការមួយខែពីរដង រីឯការចំណាយលើគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវលំនិងជនបទ គម្រោងទាំងអស់មិនបានកាត់ចេញនោះទេ គ្រាន់តែកាត់បន្ថយការចំណាយចរន្តតិចតួចប៉ុណ្ណោះ ធ្វើឲ្យកម្ពុជារិតតែបានស្តារមុខមាត់ខ្លាំងជំរុញឲ្យវិស័យកសិកម្ម មានការរីកចម្រើនដល់សហគមន៏ តួយ៉ាងដូចជា គ្រួសារនីមួយៗ តាមទីជនបទអាចចិញ្ចឹមសត្វ និងដាំបន្លែបង្កា ដើម្បីផ្គត់ផ្គង់ជីវភាពរបស់ខ្លួនបានមួយកំរិតខ្ពស់ថែមទៀត កត្តាទាំងនេះអាចឆ្លុះបញ្ចាំងអោយឃើញថា កម្ពុជាអាចរក្សានូវស្ថេរភាព សន្តិសុខស្បៀងរបស់ខ្លួនបានល្អប្រសើ ហើយជាពិសេសទៀតរាជរដ្ឋាភិបាលថែមទាំងទម្លាក់កញ្ជប់ថវិកា ១៥០លានដុល្លារដើម្បីរៀបចំកសាងផ្លូវអោយបានល្អ រឹងមាំនៅក្នុងខេត្តសៀមរាបដែលជាខេត្តទេសចរណ៍ផងដែរ។

បន្ទប់មក នាយឧត្តមសេនីយ៍ បានឲ្យនិវត្តន៍ជនដែលមានវត្តមានឡើងមានចំណាប់អារម្មណ៏ ក្រោយពីបានស្តាប់នូវចំណាប់អារម្មណ៏របស់ពួកគាត់រួចមក នាយឧត្តមសេនីយ៍ ក៏បានសម្តែងនូវការដឹងគុណចំពោះស្នាដៃរៀមច្បងមុនៗ ដែលបានលះបង់នូវកំលាំងកាយចិត្ត យកអស់នូវស្មារតីខិតខំពុះពារជំនះរាល់ឧបសគ្គកន្លងមក ដើម្បីកសាងអង្គភាព ក៏ដូចជាប្រទេសជាតិផងដែរ ហើយរាជរដ្ឋាភិបាលក៏មិនបានភ្លេចគុណបំណាច់របស់បងប្អូនដែរ តួយ៉ាងដូចរាជរដ្ឋាភិបាលបានដាក់ចេញនូវគផលនយោបាយ គាំពារឧបត្ថម្ភដល់និវត្តន៍ជាច្រើនផងដែរ ជាក់ស្តែងនៅក្នុងនាយកដ្ឋានស្ថបនា និងវិស្វកម្មបានរៀបចំកម្មវិធីក្នុងថ្ងៃនេះជាដើម។

ជាចុងបញ្ចប់ នាយឧត្តមសេនីយ៍ ក៏បានដាស់តឿនដល់ ឯកឧត្តមប្រធាន នាយកដ្ឋាន ក៏ដូចជាមន្ត្រីដែលមានវត្តមាននៅទីនេះ សូមឲ្យឯកឧត្តមដែលជាថ្នាក់ដឹកនាំត្រូវមានទេពកោសដឹកនាំយ៉ាងណាឲ្យមន្ត្រីក្រោមឳវាទ ពួកគេចូលរួមសហការណ៏គាំទ្រយើង ដែលកំពុងដឹកនាំ រឺឯមន្ត្រីក្រោមឳវាទត្រូវគោរពស្តាប់បង្កាប់មេកើយ ព្រមទាំងហ៊ានផ្តល់ជាយោបល់ ហើយមិនត្រូវដេករង់ចាំទាល់តែខ្សែអញ្ ឬបក្សពួកអញដែលបានឡើងធ្វើជាមេ បានអញស្តាប់បង្កាប់បញ្ជានោះទេ ត្រូវអនុវត្តតាមតួនាទីភារះកិច្ចរបស់ខ្លួនដែលមាននៅក្នុងប្រកាសរបស់ក្រសួង។

បន្ទប់មកទៀត នាយឧត្តមសេនីយ៍ក៏បានប្រសិទ្ធិពរជូនដល់អង្គពិធិទាំងមូលអោយទទួលបាននូវពុទ្ធពរទាំងប្រាំប្រការ កុំបីឃ្លាងឃ្លាតឡើយ ព្រមទាំងបានពាំនាំថវិកាចំនួន ៤លានរៀលពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនដល់នាយកដ្ឋានស្ថាបនា និងវិស្វកម្ម៕