(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០នេះ បានចាត់ក្រុមការងារយកថវិកាចំនួន៥លានរៀល ចូលរួមបុណ្យសពរបស់ ក្មេងស្រីអាយុ៧ឆ្នាំម្នាក់ ដែលស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយដ៏រន្ធត់ នៅរង្វង់មូលលោកតាក្រហមក ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅព្រឹកមិញនេះ។

បើយោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលក្រុងស្ទឹងសែន បានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់នេះ មានឈ្មោះ រឿង សៀងលី ភេទស្រី អាយុ០៧ឆ្នាំ ដោយនាងបានជិះម៉ូតូ៣នាក់ជាមួួយជីតា ហើយម៉ូតូបានជ្រុលទៅបុករនាំងដែក នៅរង្វង់មូលលោកតាក្រហមក បណ្តាលឱ្យក្មេងស្រីត្រូវដែកជង់ពោះ ហើយបានស្លាប់នៅមន្ទីរពេទ្យ។ ដោយឡែកស្រ្តីចំណាស់ម្នាក់ទៀត ដែលរួមដំណើរ ឈ្មោះ ងួន ប៉ុម ភេទស្រី អាយុ៦៣ឆ្នាំ នៅភូមិចុងដា ឃុំត្បូងក្រពេី ស្រុកសន្ទុក ខេត្តកំពងធំ មុខរបរនៅផ្ទះ របួសធ្ងន់ បាក់ជេីងឆ្វេង។

ថ្ងៃទី16/09/2020 វេលាម៉ោង 16,40នាទី ខ្ញុំបាទ រួមជាមួយ លោកគៀង សេងគី មេឃុំ ត្បូងក្រពើ បាននាំយកថវិការ ចំនួន 5,000 ,000 ៛ (ប្រាំលានរៀល)ជាថវិការ របស់ ឯកឧត្តម ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងលោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិការទូរទស្សន៍បាយ័ន្ត ទៅជូនដល់គ្រួសារសព ឈ្មោ រឿង ចាន់នី ភេទស្រី អាយុ07ឆ្នាំ រស់នៅភូមិចុងដា ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ ។ដែលស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី16/09/2020ម៉ោង 8,45នាទីនៅចំណុចរង្វង់មូលលោកតាក្រហមក ស្ពានពោធិអង្រ្កង សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ៕