(ភ្នំពេញ)៖ មន្ត្រីបង្គោលបច្ចេកទេស ៣រូប នៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ (MRA) ក្រសួងទេសចរណ៍ បានបញ្ចប់វគ្គបណ្ដុះបណ្ដាលជាគ្រូបង្គោល នៃប្រព័ន្ធកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈអនឡាញឌីជីថល (Digital TVET) ដោយជោគជ័យ និងទទួលបានវិញ្ញាបនបត្រ បញ្ជាក់ការសិក្សាពីអង្គការអន្តរជាតិខាងការងារ (ILO)។

មន្រ្តីទាំង៣រូបជាស្ត្រីនោះ រួមមាន៖
១. កញ្ញា សុខ សោភា អនុប្រធាននាយកដ្ឋាន
២. លោកស្រី អ៉ិត ស្រីកែវ នាយរងការិយាល័យ
៣. កញ្ញា គីម សុខឆេង នាយរងការិយាល័យ។

មន្ត្រីទាំង៣រូប ជាគ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលអាស៊ាន ដែលបានចូលរួមបណ្ដុះបណ្ដាលគ្រូ និងអ្នកវាយតម្លៃកម្ពុជានជំនាញទេសចរណ៍រាប់រយនាក់កន្លងមក នឹងបន្តចូលរួមបណ្តុះបណ្ដាលបន្តដល់គ្រូបង្គោលជាតិអំពីការរៀបចំកម្មវិធី Elearning ក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (ASEAN MRA TP) ដើម្បីបណ្ដុះបណ្ដាលតាមប្រព័ន្ធអនឡាញដល់បុគ្គលិករងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ស្របតាមផែនការរបស់ក្រសួងទេសចរណ៍ និងកម្មវិធីសិក្សាស្តង់ដាអាស៊ាន៕