(ស្វាយរៀង)៖ នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ លោក សៅ សុខា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុករមាសហែក ខេត្តស្វាយរៀង បានដឹកនាំគណៈប្រតិភូអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកស្រី វ៉ា សារិត ភរិយា លោក រស់ ឆាយ អនុប្រធានទី១ ក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុករមាសហែក នៅគេហដ្ឋានរបស់លោក រស់ ឆាយ ស្ថិតនៅភូមិកៀនសង្កែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

ក្នុងនោះផងដែរ លោក សៅ សុខា បាននាំយកនូវបច្ច័យចូលបុណ្យ ២៤,២៨៥,០០០រៀល៕