(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការប្រមូលថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ សម្រាប់ខែសីហា ឆ្នាំ២០២០។

សេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន ឲ្យដឹងថា បច្ចុប្បន្នរដ្ឋបាលរាជធានីភ្នំពេញកំពុងទទួលការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងរាជធានីភ្នំពេញ សម្រាប់ខែសីហា ឆ្នាំ២០២០។ ចំពោះប្រជាពលរដ្ឋ ដែលខកខានមិនបានបង់ថ្លៃ សេវាប្រមូលសំរាម សម្រាប់ខែកក្កដា និងខែមុនៗ កន្លងមកក្នុងឆ្នាំ២០២០ រដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តន៍វិធានការ ដោយកក់ប្រាក់ជាចំណុលរួចហើយ។

ដើម្បីចៀសវាងការអនុវត្ត នូវវិធានការផ្សេងៗបន្តបន្ទាប់ទៀត សូមប្រជាពលរដ្ឋទាំងអស់ មេត្តារួសរាន់មកបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងរាជធានីភ្នំពេញ ឱ្យបានទាន់ពេលវេលាកំណត់ នៅត្រឹមខែកញ្ញា ឆ្នាំ២០២០នេះ។ ចំពោះនីតិវិធីនៃការបង់ប្រមូលសំរាម និងសំណល់រឹងរាជធានីភ្នំពេញ សូមប្រើប្រាស់លេខសម្គាល់អតិថិជន (មានក្នុងវិក្កយបត្រ អគ្គិសនីកម្ពុជា) តាមមធ្យោបាយប្រព័ន្ធទូទាត់អេឡិចត្រូនិក (តាមទូរសព្ទដៃ) ឬបញ្ជាទូរទាត់នៅតាមធនាគារអេស៉ីលីដា, ABA, WING, កាណាឌីយ៉ា, FTB, AMK, WB Finance, Prince Bank, ស្ថាបនា ឬតាមភ្នាក់ងារកាត់ផ្សេងៗ ទៀតដូចជា eMONEY, លីហួរវេលុយ, និងPipay ជាដើម។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងសាលារាជធានីភ្នំពេញ ឬតាមហ្វេសប៊ុកផ្លូវការ រដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញ ឬតាមទូរសព្ទ ០៨៧ ២៥៨ ៨៣៥៕