(ភ្នំពេញ)៖ ក្រសួងសាធារណការ និងជញ្ជូន បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ឱ្យស្វែងយល់ពីច្បាប់ចរាចរណ៍ផ្លូវគោក និងរាយករាណ៍ពីផ្លូវជង្ហុកមាន់។ នេះបេីតា ម លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីសំណេះសំណាល កាលពីចុងសប្តាហ៍កន្លងទៅនេះ។

លោកស្រីបន្តថា គោលបំណងរបស់ក្រសួង គឺដើម្បីប្រជាពលរដ្ឋយល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោក និងរួមគ្នាទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។ ជាងនេះឲ្យពលរដ្ឋយល់ដឹង និងរាយការណ៍ពីផ្លូវជង្ហុក ដើម្បីឲ្យក្រុមការងារបានដឹង។

ជាមួយគ្នានោះដែរលោកស្រីក៏បានឲ្យពលរដ្ឋការពារនិងទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ដោយគោរពអនុវត្តវិធានការសុខាភិបាលឲ្យបានជាប់ផងដែរ។

លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបង្ហាញ និងណែនាំអំពីកម្មវិធីអប់រំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក (Cambodia Driving Rules) ដែលជាកម្មវិធីមួយដ៏ងាយស្រួលសម្រាប់ប្រជាពលរដ្ឋអាចធ្វើការរៀនសូត្រអំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងអាចប្រលងសាកល្បងសមត្ថភាពរបស់ខ្លួនបាន ហើយនិង កម្មវិធីថែទាំផ្លូវ (Road care mobile app) ដែលជាកម្មវិធីសម្រាប់រាយការណ៍អំពីផ្លូវមានជង្ហុកសំបុកមាន់ និងកម្មវិធីសេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ជូនដល់អ្នកចូលរួមទាំងអស់ផងដែរ។

លោកបន្តថា
សម្ភារៈ និងឯកសារដែលបានចែកជូនអ្នកចូលរួមក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោករួមមាន មួកសុវត្ថិភាព សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សៀវភៅអ្វីដែលអ្នកបើកបរទោចក្រយានយន្តត្រូវយល់ដឹង ខិត្តប័ណ្ណជំនួយស្មារតី (គោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីការពារជីវិតអ្នក គ្រួសារអ្នក និងអ្នកដទៃ) ខិត្តបណ្ណព័ត៌មានស្តីពីប្រព័ន្ធស្វ័យប្រវត្តិកម្ម ខិត្តបណ្ណស្តីពីកម្មវិធីថែទាំផ្លូវ(ROAD CARE Mobile App) ខិត្តបណ្ណសីលធម៌១០ចំណុច ដើម្បីសុវត្ថិភាពចរាចរណ៍ និងស្ទីកឃ័រចំណាំងផ្លាត។

គួរបញ្ជាក់ថា កន្លងមក ក្នុងឆ្នាំ២០២០ នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏បានរៀបចំយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនេះ ក្នុងខេត្តចំនួន១១រួចមកហើយ ក្នុងនោះរួមមាន ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តកែប ខេត្តកំពត ខេត្តតាកែវ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកោះកុង និងខេត្តព្រះសីហនុផងដែរ។

នៅក្នុងយុទ្ធនាការនេះ ក៏មានការណែនាំដល់អ្នកចូលរួមក្នុងយុទ្ធនាការអំពីវិធានការទប់ស្កាត់ជំងឺ Covid-19 តាមរយៈការរក្សាគម្លាត ការពាក់ម៉ាសការពារ ការថែរក្សាសុខភាព និងអនាម័យខ្លួនប្រាណតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺ Covid-19 ផងដែរ៕