(ភ្នំពេញ)៖ លោក ប៊ន សំអាត ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលផែនគ្រឿងញៀន បានបញ្ជាក់ថា នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦នេះ កម្លាំងនគរបាល​ការិយាល័យ​ប្រឆាំងគ្រឿង​ញញៀន សហការជាមួយនគរបាលខណ្ឌសែនសុខ បានបន្តបង្ក្រាប និងចាប់ខ្លួន ជនសង្ស័យចែកចាយ ប្រើប្រាស់គ្រឿងញៀន ១៨នាក់ ព្រមទាំងដកហូតថ្នាំជាង៥០កញ្ចប់ នៅប្លុកបឹងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

លោកស្នងការរង បានបញ្ជាក់ថា "ក្រោមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៌ស្នងការ កម្លាំងជំនាញបានចាប់ខ្លួន ជនសង្ស័យ១៣នាក់  និងកម្លាំងនគរបាលខណ្ឌសែនសុខ ចាប់ខ្លួនបាន៥នាក់ នៅបឹង​ឈូក ព្រមទាំងដកហូតថ្នាំ​៥កញ្ចប់ធំ ស្មើនឹងជាង៥០កញ្ចប់តូច" ។

ក្រោយការចាប់ខ្លួន ជនសង្ស័យទាំងនេះ​ត្រូវបានបញ្ជូនទៅកាន់ ការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីបន្តការសួរនាំ និងចាត់វិធានការតាមនីតិវិធី​បន្តទៀត ៕