(ក្រចេះ)៖ កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងអាវុធហត្ថស្នាក់សន្តិសុខ៧១០ នៅវេលម៉ោង ១០៖៣០យប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ បានបង្រ្កាបរថយន្ដសាំងយ៉ុង ដឹកឈើប្រភេទធ្នង់១គ្រឿងពេញ និងឃាត់ខ្លួនអ្នកបើកបររថយន្ដម្នាក់ នៅភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ រួចប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើចាត់ការបន្ត។

មន្រ្តីអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថា រថយន្ដដឹកឈើមួយគ្រឿងនេះ ចេញពីខេត្តស្ទឹងត្រែង ហើយត្រូវកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ប្រដេញតាមចាប់តាំងពីខេត្តស្ទឹងត្រែង លុះដល់ទឹកដីខេត្តក្រចេះ សហការជាមួយកម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ៧១០ ទើបធ្វើការបង្រ្កាបបាន។

មន្រ្តីអាវុធហត្ថរូបនោះបន្តទៀតថា អ្នកបើកបររថយន្ដ និងឈើត្រូវបានប្រគល់ជូនទៅជំនាញ់រដ្ឋបាលព្រៃឈើ ចំណែករថយន្ដដឹកឈើរក្សាទុកបណ្ដោះអាសន្ន នៅស្នាក់ការសន្តិសុខ៧១០។

លោក កែវ ចំណាន នាយសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀងន បានឲ្យដឹងថា ឈើទាំងនេះជាប្រភេទឈើធ្នង់ លាយឈើនាងនួន ហើយបច្ចប្បន្នមន្រ្តីជំនាញកំពុងធ្វើការថ្លឹង និងវាស់វែង ចំណែកអ្នកបើកបររថយន្ដ ត្រូវបានកសាងសំណំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕