(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ ទេសរដ្ឋ លី ធុជ បានដឹកនាំក្រុមការងារមកកាន់បិណ្ឌទី១០ នៅឃុំបុស្សមន ស្រុករំដួល ខេត្តស្វាយរៀង។

នៅក្នុងពិធីកាន់បិណ្ឌនោះ ទេសរដ្ឋមន្ត្រីបានពាំនាំនូវការសួរសុខទុក្ខ និងសេចក្តីនឹករលឹកដ៏ខ្ពង់ខ្ពស់បំផុតពីសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកស្រីណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តស្វាយរៀង។

នៅក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី លី ធុជ ក៏បានជម្រាបដល់បងប្អូនប្រជាពលរដ្ឋទាំងអស់អំពីគតិបណ្ឌិតក្នុងការដឹកនាំ ការខិតខំយកចិត្តទុកដាក់ពីសម្តេចតេជោនាយករដ្ឋមន្ត្រី។
ជាក់ស្តែងសម្តេចតេជោ បានដាក់ចេញនូវគោលនយោបាយជាច្រើន ដើម្បីរក្សាការពារសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសង្គម និងគាំទ្រដល់អ្នកវិនិយោគទុន ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋ និងចំណូលចូលជាតិ ជាពិសេសយកចិត្តទុកដាក់យ៉ាងខ្លាំងលើជីវភាពប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ ដែលរងផលប៉ះពាល់ដោយសារជម្ងឺកូវីដ។

ជាមួយគ្នានេះ បងប្អូនប្រជាពលរដ្ឋ សូមកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិបណ្ឌិត។ ដើម្បីឆ្លើយតបនឹងសំណូមពររបស់ ប្រជាពុទ្ធបរិស័ទ លោកទេសរដ្ឋមន្រ្តី បានចាក់គ្រួសលើផ្លូវចូលវត្តចំងាយប្រមាណ ២គីឡូម៉ែត្រដែលចំណាយទឹកប្រាក់ប្រមាណ ១ម៉ឺនដុល្លារផងដែរ៕