(ភ្នំពេញ)៖ លំនៅឋានអារ៉ាខាវ៉ា (Arakawa Residence) លំនៅឋានស្តង់ដាជប៉ុនទី១នៅកម្ពុជា ដែលមានទីតាំងនៅកណ្ដាលក្រុង និងមានតម្លៃសមរម្យ បានប្រកាសចាប់ផ្តើមបើកលក់ដំណាក់ទី២ហើយ ចាប់ពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះតទៅ។

ដំណាក់ទី១ ដែលបានប្រកាសបើកលក់ចំនួន១,៦៨០យូនីត កាលពីចុងឆ្នាំ២០១៩ ត្រូវបានអតិថិជនគាំទ្រយ៉ាងពេញទំហឹង និងបានទិញអស់មុន ផែនការកំណត់ ហើយដំណាក់កាលទី២នេះ មានចំនួនតែ១,២៨០ យូនីតប៉ុណ្ណោះ។

លំនៅឋានអារ៉ាខាវ៉ា (Arakawa Residence) ដែលមានម្ចាស់ភាគហ៊ុនធំជា ជនជាតិជប៉ុន បានចំណាយទុនវិនិយោគប្រមាណ៧០លានដុល្លារ ដើម្បី សាងសង់លំនៅឋានបែបប្រណិត មានគុណភាពខ្ពស់ មានសុវត្ថិភាព ផ្តល់ ភាពងាយស្រួល និងមានបរិស្ថានល្អសម្រាប់ពលរដ្ឋខ្មែរដែលមានចំណូល ទាបនិងមធ្យម ហើយមានបំណងចង់រស់នៅផ្ទះបែបស៊ីវីល័យ ថ្លៃថ្នូរនៅ កណ្ដាលក្រុងភ្នំពេញ។

លោក អាឡិច យ៉ាស៊ូម៉ូតូ (Alex Yasumoto) សហស្ថាបនិកក្រុមហ៊ុន អារ៉ា ខាវ៉ា បានថ្លែងថា «លំនៅឋានបែបខុនដូនេះ ត្រូវបានសាងសង់ឡើងក្នុងគោលបំណង ឲ្យប្រជាជនកម្ពុជា ដែលជាសិស្ស និស្សិត គូស្វាមីភរិយាថ្មី និងបងប្អូនប្រជាពលរដ្ឋក្រីក្រ បើទោះជាពួកគាត់មានចំណូល ទាបនិងមធ្យមក៏ដោយក៏អាចទិញលំនៅឋាន ខុនដូររបស់អារ៉ាខាវ៉ាបាន និងបានទទួលបទពិសោធន៍ជាម្ចាស់កម្មសិទ្ធិ និងរស់នៅសមរម្យ ក្នុងខុនដូរទំនើប កណ្ដាលទីក្រុងភ្នំពេញ»

លោក អៀង សុធារ៉ា សហស្ថាបនិកក្រុមហ៊ុនអារ៉ាខាវ៉ា បានថ្លែងថា «យើងខិតខំធ្វើយ៉ាងណា ដើម្បីបង្កើតលំនៅឋានមួយដ៏សមរម្យ ប្រកបដោយគុណភាព សុវត្ថិភាព សោភ័ណភាព ផាសុកភាព គុណធម៌ និងបង្កើតឲ្យមានទម្លាប់រស់នៅ ក្នុងអគាររួម និងការថែទាំរួម»

លោក សុធារ៉ា បានបន្ថែមថា «អតិថិជនដែលទិញយូនីតក្នុងលំនៅឋានអារ៉ាខារ៉ា នឹងទទួលបានបណ្ណកម្មសិទ្ធិតកូនតចៅ»

Arakawa Residence ត្រូវបានអ្នកជំនាញវាយតម្លៃថា ជាលំនៅឋានស្តង់ដាជប៉ុនទី១នៅកម្ពុជា ដែលបានក្លាយទៅជាគំរូនៃលំនៅឋាន ឬសំណង់ អគារនានាដែលមានស្តង់ដាជប៉ុនពិតប្រាកដ ជាពិសេសបច្ចេកទេសសំណង់ ប្រព័ន្ធទឹក និងលូ និងប្រព័ន្ធសុវត្ថិភាពការពារអគ្គិភ័យ ដើម្បី បសនូវក្ដីកង្វល់ដល់ម្ចាស់ផ្ទះដែលបានទិញរួច។

Arakawa Residence ក៏ជាក្រុមហ៊ុនទី១នៅកម្ពុជា ដែលប្រើទុនវិនិយោគរបស់ក្រុមហ៊ុនក្នុងការសាងសង់ទាំងស្រុង ដោយមិនប្រើថវិការរបស់អតិថិជន យកមកសាងសង់ ហើយក៏ជាក្រុមហ៊ុនដំបូងគេនៅកម្ពុជា ដែលអតិថិជនអាចទិញដោយពុំចាំបាច់បង់ប្រាក់កក់ ហើយអាចបង់រំលស់ដោយមិន មានការប្រាក់ ពោលគឺអាចបង់ប្រាក់ប្រចាំខែចាប់ពី២៩៧ដុល្លារឡើងទៅ។

Arakawa Residence សាងសង់លើផ្ទៃដីជាង១.៣ហិចតា មានសំណង់ អគារសរុបចំនួន១៦ និងមានកម្ពស់២១ជាន់ស្មើៗគ្នា។

ដំណាក់កាលទី១ ដែលមានចំនួន១០អគារ នឹងត្រូវបញ្ចប់ជាស្ថាពរនៅខែធ្នូខាងមុខនេះ ហើយដំណាក់កាលទី២ ដែលមានចំនួន៦អគារ នឹងសាងសង់រួចនៅចុងខែមិថុនា ឆ្នាំ២០២២។

រាល់ផ្ទះទាំងអស់បែរមុខទៅទិសខាងជើង និងខាងត្បូង ដើម្បីងាយស្រួលក្នុងការស្រូបយកពន្លឺ និងខ្យល់អាកាសគ្រប់រដូវកាល និង បញ្ចៀសកម្ដៅដែលជួយសន្សំសំចៃ ដល់ការប្រើប្រាស់ម៉ាស៊ីនត្រជាក់ និងអគ្គិសនី។

Arakawa Residence ត្រូវបានរចនាឡើងសម្រាប់ពលរដ្ឋខ្មែរ ដែលមានសមាជិកគ្រួសារតិច ចង់បានលំនៅឋានប្រណិត មានបរិកាសល្អ តម្លៃសមរម្យ ស្ថិតនៅជាប់ផ្សារទឹកថ្លា ជាប់មន្ទីរពេទ្យអន្តរជាតិ ជិតសាលារៀន និងសាកលវិទ្យាល័យនានា និងនៅក្បែរផ្សារទំនើប ងាយស្រួលក្នុងការធ្វើ ដំណើរឬរកការងារធ្វើ។ ពលរដ្ឋដែលមានចំណូលចាប់ពី៦០០ដុល្លារឡើង ទៅអាចទិញបានផ្ទះមួយ ជាប្រភេទស្ទូឌីយោ ឬផ្ទះមានពីរបន្ទប់។

Arakawa Residence បានចាប់ផ្តើមសាងសង់នៅខែវិច្ឆិកា ឆ្នាំ២០១៧។ បច្ចុប្បន្នលំនៅឋានអារ៉ាខាវ៉ា បានក្លាយជាទីតាំងដ៏សំខាន់មួយសម្រាប់ និស្សិតសិក្សាផ្នែកសំណង់ស៊ីវិល ចុះមកសិក្សាស្វែងយល់ពីការអនុវត្តជាក់ស្តែង ពិសេសគម្រោងសំណង់ធំៗបែបនេះ។

ក្រុមហ៊ុនអារ៉ាខាវ៉ា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨ ដោយវិនិយោគិនខ្មែរ និងជប៉ុន បន្ទាប់ពីទទួលបានជោគជ័យក្នុងការសាងសង់ និងដាក់ឲ្យ ដំណើរការរួចមកហើយ អាផាតមិនដែលមានឈ្មោះថា Bellevue Serviced Apartments នៅតំបន់ជ្រោយចង្វារ៕