(អាមេរិក)៖ ទីបញ្ជាការកណ្ដាលអាមេរិក បានសារភាពថា យន្តហោះចម្បាំងរបស់អាមេរិកចំនួន ៤គ្រឿង ដែលចេញប្រតិបត្តិការ កម្ទេចក្រុម ISIS នៅស៊ីរី និង​អ៊ីរ៉ាក់កាលពីឆ្នាំមុន បានទម្លាក់ចំកន្លែងជនស៊ីវិលរស់នៅ ហើយ​បើ​តាមការប៉ាន់ប្រមាណ ប្រហែលជាមានជនស៊ីវិល ៥នាក់ស្លាប់ និង​៨នាក់រងរបួស នេះបើយោងតាមការចេញផ្សាយ​របស់សារទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី៣០ ខែមករា។

តំណាងទីបញ្ជាការកណ្ដាលអាមេរិក បានបញ្ជាក់ថា យន្តហោះចម្បាំងរបស់ចេញទៅទម្លាប់គ្រាប់បែកនៅមូលដ្ឋានរបស់​ក្រុម ISIS នៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ចន្លោះថ្ងៃទី២៧ ខែកក្កដា ដល់ថ្ងៃទី១៥ ខែតុលា កាលពីឆ្នាំមុន ក៏ប៉ុន្តែ ការទម្លាក់គ្រាប់ទាំងនោះ បានចំទៅលើជនស៊ីវិល​មួយ​ចំនួន ដែលវាជាទង្វើអចេតនា។

ក្រុមអ្នកឃ្លាំមើលបានលើកឡើងថា ក្នុងប្រតិបត្តិការកម្ទេចក្រុម ISIS តាមដែនអាកាសពីសំណាក់អាមេរិក អង់គ្លេស បារាំង និងរុស្ស៊ី គឺបានសម្លាប់ជនស៊ីវិលជាច្រើននាក់៕