(ភ្នំពេញ)៖ សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានរាយការណ៍ឲ្យដឹងថា នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦នេះ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានកោះអញ្ជើញបណ្តាមន្ត្រី ឯកអគ្គរាជទូតនិងអគ្គកុងស៊ុល នៅក្រៅប្រទេសទាំងអស់នៅមកជូបប្រជុំគ្នា ដើម្បីពង្រឹងការអនវុត្តការងារ បំរើសេវាប្រជាជន នៅតាមប្រទេសដែលខ្លួនកំពុងធ្វើការ។

ការកោះហៅមន្ត្រីទូតនៅបរទេសទាំងអស់មកជួបជុំគ្នា នៅទីស្តីការក្រសួងនាថ្ងៃនេះ ត្រូវបានគេដឹងថា ធ្វើឡើងក្រោយពេលដែល ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងព្រមានធ្ងន់ៗថា នឹងដកអគ្គរាជទូតនិងអគ្គកុងស៊ុលណា ដែលមិនបានផ្តល់សេវាបំរើរាស្ត្រទាន់ពេលវេលា និងគ្មានភាពទទួលខុសត្រូវក្នុងការងារ៕

កិច្ចប្រជុំជាមួយឯកអគ្គរាជទូត និងអគ្គកុងស៊ុលកម្ពុជា ប្រចាំនៅក្រៅប្រទេស នៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៣០ មករា ២០១៦ ។

Posted by Hor Namhong on Friday, January 29, 2016