(កណ្តាល)៖ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានទទួល អូរប័រ ១គ្រឿង ពីអង្គការការីតាសកម្ពុជា ដេីម្បីបម្រេីការងារជួយសង្គ្រោះគ្រោះមហន្តរាយ។

លោក គឹម រតនា នាយកប្រតិបត្តិ នៃអង្គការការីតាសកម្ពុជា បានសម្តែងការពេញចិត្ត ចំពោះការឧបត្ថម្ភរអូប័រមួយគ្រឿងនេះ ដល់គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីជាការចូលរួមចំនែកពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តការរវាងអង្គការ និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឱ្យកាន់តែជិតស្និទ្ធ។

លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងអំណរគុណចំពោះអង្គការការីតាសកម្ពុជា ដែលកន្លងមកបានជួយដល់គណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ទាំងមធ្យោបាយ សម្ភារ និងថវិកា។

ជាក់ស្តែងថ្ងៃនេះផងដែរអង្គការបានផ្តល់នូវ អូប័រ ចំនួន១គ្រឿងដល់គណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីជាការរួមចំណែកក្នុងការសង្រ្គោះគ្រោះមហន្តរាយ ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។

លោកទេសរដ្ឋមន្ត្រី គន់ គីម បានកោតសសើរនូវទឹកចិត្តសប្បុរសធម៌របស់អង្គការ និងបានជូនពរថ្នាក់ដឹកនាំនិងមន្ត្រីទាំងអស់នៃអង្គការការីតាសកម្ពុជាជោគេជ័យក្នុងបេសសកម្មថ្មីៗបន្តទៀត៕