(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ មានដូចខាងក្រោម៖

* ព័ត៌មាន Fresh News

១៖ ថ្ងៃនេះក្រសួងសុខាភិបាលបន្តប្រកាសថា គ្មានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ ហើយករណីជាសះស្បើយក៏គ្មានដែរ

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជិត ២៨លាននាក់ ស្លាប់ជាង ៩០ម៉ឺននាក់ និងជាសះស្បើយជិត ២០លាននាក់!

៣៖ ព្រះមហាក្សត្រខ្មែរ ផ្ញើព្រះរាជសារជូនលោក គីម ជុងអ៊ុន អបអរសាទរខួប៧២ឆ្នាំ នៃការបង្កើតកូរ៉េខាងជើង

៤៖ ក្រុមហ៊ុនចិន CanSino ចេញមុខការពារវ៉ាក់សាំង COVID-19 របស់ខ្លួន ខណៈអ្នកជំនាញខ្លះសង្ស័យពីប្រសិទ្ធភាព

៥៖ សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឱ្យប្រជាពលរដ្ឋ អនុវត្តវិធានការនានា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ខណៈបុណ្យកាន់បិណ្ឌ

៦៖ ប្រធានាធិបតីចិនផ្ញើសារអបអរលោក គីម ជុងអ៊ុន ក្នុងឱកាសខួបឆ្នាំទី ៧២ នៃការបង្កើតប្រទេសកូរ៉េខាងជើង

៧៖ សម្ដេចតេជោ ហ៊ុន សែន សម្រេចបង្កើតគណៈកម្មការអន្ដរក្រសួង ដើម្បីសិក្សាគម្រោងកែលម្អផ្លូវ៣៨ខ្សែ នៅខេត្តសៀមរាប

៨៖ WHO កំពុងពិភាក្សាពីលក្ខខណ្ឌទទួលស្គាល់វ៉ាក់សាំង COVID-19 របស់ចិន ជាលក្ខណៈអន្តរជាតិ

៩៖ គណៈកម្មាធិការនយោបាយអន្តរសភាអាស៊ាន ពិភាក្សាគ្នាលើសេចក្ដីព្រាងសេចក្ដីសម្រេច ស្ដីពីការទូតសភាសម្រាប់សន្តិភាព និងសន្តិសុខប្រកបដោយចីរភាពក្នុងតំបន់អាស៊ាន

១០៖ ក្រុមបក្សប្រឆាំងនៅជប៉ុន ប្រមូលផ្តុំកម្លាំងគ្នាសម្រាប់ការបោះឆ្នោតសកល ខណៈបក្សកាន់អំណាចត្រៀមជ្រើសរើសមេដឹកនាំថ្មី

១១៖ លោក ជិន ម៉ាលីន គាំទ្រអនុសាសន៍លោកស្រី រ៉ូណា ស្មីត ដែលជំរុញឱ្យបញ្ជូនខ្លួនអ្នកតវ៉ាទៅតុលាការ

១២៖ ប្រមុខសិទ្ធិមនុស្សរបស់ UN ទទូចឲ្យរុស្ស៉ីបើកការស៉ើបអង្កេតឬសហការជុំវិញករណីមេបក្សប្រឆាំងរុស្ស៉ី Navalny ត្រូវគេបំពុល

១៣៖ នាយករដ្ឋមន្ត្រីបារាំង នឹងទទួលការធ្វើតេស្ត បន្ទាប់ពីប៉ះពាល់អ្នកឆ្លង COVID-19 នៅឯកម្មវិធីប្រណាំងកង់ «Tour De France»

១៤៖ UN៖ ប្រទេសមហាអំណាច ត្រូវតែសហការគ្នាជាធ្លុងមួយ លើបញ្ហាអាកាសធាតុ បើពុំនោះ មនុស្សជាតិនឹងត្រូវវិនាសសាបសូន្យ

១៥៖ ក្រុមហ៊ុនផលិតឱសថ AstraZeneca សម្រេចផ្អាកការធ្វើតេស្ត វ៉ាក់សាំងកូរ៉ូណាមួយប្រភេទសិន ដោយសារបារម្ភពីសុវត្ថិភាព

១៦៖ តៃវ៉ាន់ អះអាងថាយន្ដហោះចម្បាំងចិនជាច្រើនគ្រឿង ហោះចូលក្នុងដែនអាកាសភាគនិរតីរបស់ខ្លួន

១៧៖ មេដឹកនាំអ៉ីស្រាអែល និងអេមីរ៉ាត់អារ៉ាប់រួម នឹងធ្វើដំណើរទៅសេតវិមានលោក ដូណាល់ ត្រាំ ដើម្បីចុះហត្ថលេខារួមគ្នា បង្កើតទំនាក់ទំនងជាប្រវត្តិសាស្ត្រ

១៨៖ អាមេរិកជ្រើសយកក្រុមហ៊ុនតែមួយគត់ ឲ្យទទួលបន្ទុកផលិត និងធ្វើទំនើបកម្មមីស៊ីលអន្តរទ្វីប ICBM តម្លៃជាង ១៣ពាន់លានដុល្លារ

១៩៖ លោក ដូណាល់ ត្រាំ «កំពុងបំផុសបញ្ហាចិនឲ្យរីកធំឡើងៗ» ដើម្បីស្រូបទាញសន្លឹកឆ្នោត

២០៖ នូវែលសេឡង់នឹងដំឡើងពន្ធឲ្យដល់ ៣៩% លើប្រជាជនដែលមានប្រាក់ចំណូលខ្ពស់

២១៖ ឥណ្ឌាចេញគោលការណ៍ណែនាំសម្រាប់ការបើកទ្វារសាលារៀនឡើងវិញជាបណ្តើរៗ ទោះស្ថានភាពកូវីដនៅតែធ្ងន់ធ្ងរក៏ដោយ

២២៖ លោក ដូណាល់ ត្រាំ នឹងប្រកាសពីផែនការដកកងទ័ពអាមេរិកជាបន្តទៀតចេញពីអ៉ីរ៉ាក់និងអាហ្វហ្គានីស្ថាន

២៣៖ ព័ត៌មានវិដេអូប្រចាំថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ របស់បញ្ជាការដ្ឋានកងទ័ពជើងគោក

២៤៖ អ្នកវិភាគ៖ ប្រជាធិបតេយ្យត្រូវអនុវត្តក្នុងក្របខ័ណ្ឌនីតិរដ្ឋ បើមិនដូច្នេះទេវានឹងនាំឱ្យកើតមានភាពអនាធិបតេយ្យជាក់ជាមិនខាន

* ព័ត៌មាន Fresh News Plus

១៖ Apple បើកឲ្យមហាជន ចូលទស្សនា Store បណ្ដែតទឹកដំបូងបំផុតនៅលើផែនដី នៅក្នុងប្រទេសសិង្ហបុរី

២៖ ឥណ្ឌូនេស៊ី ប្រកាសឲ្យក្រុមហ៊ុនបច្ចេកវិទ្យា ដែលរកស៊ីតាមអនឡាញ ត្រូវបង់ពន្ធ ១០ភាគរយ

៣៖ បារាំង យកឈ្នះក្រូអាត ៤-២ រក្សាប្រវត្តិលេងមិនចាញ់ ២ប្រកួតជាប់ៗគ្នានៅ Nations League

៤៖ ខ្សែបម្រើ Kevin de Bruyne ឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំ PFA នៅអង់គ្លេស

៥៖ លោក ស សុខា ព្រមានសហព័ន្ធអសកម្មជាថ្មី ដោយនិយាយធ្ងន់ៗថា មិនគួរដើររួមគ្នាទៀតឡើយ

៦៖ តារាបូលីវូដស្រី Rhea Chakraborty ត្រូវបានសមត្ថកិច្ចឥណ្ឌាចាប់ខ្លួន ជុំវិញការស្លាប់តួឯកប្រុសក្នុងរឿង «ជីវិតស្ត្រីមេផ្ទះ»

៧៖ Ronaldo រកបានជាង១០០គ្រាប់ ក្នុងជម្រេីសជាតិ ពេលព័រទុយហ្គាល់ឈ្នះស៊ុយអែត ២-០ នៅ Nations League

៨៖ ចំណេះដឹងទូទៅ៖ ដើមឈើធំជាងគេ ខ្ពស់ជាងគេ និងចាស់ជាងគេ គឺសុទ្ធតែស្ថិតនៅអាមេរិកទាំងអស់

៩៖ ចំណេះដឹងទូទៅ៖ ស្តេចគ្រាប់បែកនុយក្លេអ៊ែរដែលមានកម្លាំងដ៏ខ្លាំងក្លាបំផុត ត្រូវបានបំផ្ទុះធ្វើតេស្តដោយសហភាពសូវៀត កាលពីឆ្នាំ១៩៦១

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com