(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ផ្ញើសារជូនពរ និងអបអរសាទរ ជូនចំពោះមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃបញ្ជាការដ្ឋានអង្គរក្ស ក្នុងពិធីរំលឹកខួប១១ឆ្នាំ នៃថ្ងៃបង្កើតបញ្ជាការដ្ឋានអង្គរក្ស។

ក្នុងសារលិខិតនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្ដែងនូវការអបអរសាទរយ៉ាងស្មោះចំពោះថ្ងៃប្រវត្តិសាស្ដ្រនេះ និងសូមផ្ញើការសាកសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនានឹករលឹក ស្រលាញ់រាប់អានយ៉ាងស្មោះចំពោះថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃបញ្ជាការដ្ឋានអង្គរក្ស ដែលក្នុងរយៈពេលកន្លងទៅបានខិតខំជម្នះរាល់ការលំបាក សម្រេចបានស្នាដៃធំៗជាច្រើន ជាពិសេសបានតស៊ូប្ដូរផ្ដាច់ហ៊ានបូជាជីវិតក្នុងបុព្វហេតុនៃកិច្ចការពារជាតិ និងខិតខំកសាងអង្គភាពឲ្យបានរៀបរយ និងរីកចម្រើនជាលំដាប់។

លើសពីនេះ បានសហការថែរក្សាការពារសន្ដិភាព សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ជាពិសេសបានខិតខំយកចិត្តទុកដាក់ខ្ពស់ ក្នុងកិច្ចការពារសន្ដិសុខ ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ និងថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ អន្ដរជាតិ ប្រកបដោយសុខសុវត្ថិភាពល្អប្រសើរ៕

ខាងក្រោមនេះ ជាសារលិខិតអបអរសាទររបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន៖