(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញលិខិតអញ្ជើញម្ចាស់ក្រុមហ៊ុនចំនួនពីរ ឲ្យចូលមកទូទាត់បំណុលពន្ធ ដែលជំពាក់រដ្ឋ។ នេះបើតាមលិខិតអញ្ជើញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០នេះ។

ក្រុមហ៊ុនទាំង២នោះ រួមមាន៖ ក្រុមហ៊ុន សាន់ នីម៉ិច (SUNIMEX) និង ក្រុមហ៊ុន គង់ ស្រ៊ុង អ៉ឹមផត អិចផត (KONG SRUNG IMPORT EXPORT Co.,Ltd)៕