(ភ្នំពេញ)៖ លោកវរសេនីយត្រី រស់ ស៊ីណា អធិការរងនគរបាលខណ្ឌ៧មករា បានឲ្យអង្គភាពព័ត៌មាន Fresh News ដឹងនៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០នេះថា បុរសម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ដោយសារត្រូវប្អូនថ្លែវាយចំក្បាលចំនួនពីរអង្រែ។

លោកបញ្ជាក់ទៀតថា កើតហេតុហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០យប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅផ្ទះលេខ១២៧ តាមបណ្ដោយផ្លូវ១៣៤ សង្កាត់មិត្តភាព ខណ្ឌ៧មករា។

ជនសង្ស័យមានឈ្មោះ បាន ឡា អាយុ៣៤ឆ្នាំ ស្នាក់នៅផ្ទះលេខ១២៧ តាមបណ្ដោយផ្លូវ១៣៤ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។ សពជនរងគ្រោះមានឈ្មោះ ពូន ប៉ូលីន អាយុ៣៥ឆ្នាំ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕