(ភ្នំពេញ)៖ លើកនេះគិលានុបដ្ឋាកនៃមន្ទីរពេទ្យបង្អែកស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យម្តង ដែលមានសំណាងគាស់ឈ្នះទឹកប្រាក់៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំងវើក WURKZ កាលពីសប្តាហ៍កន្លងទៅ។

លោក សុខ រដ្ឋា គិលានុបដ្ឋាក អាយុ២៥ឆ្នាំ រំឭកថ្ងៃដែលគាស់ឈ្នះរង្វាន់នោះថា៖ «តាំងពីកើតមកដល់អាយុប៉ុណ្ណេះ នេះជាលើកទីមួយហើយ ដែលឈ្នះបានរង្វាន់ធំអញ្ចឹង។ ទឹកប្រាក់នេះគឺល្មមសម្រាប់ទិញសម្ភារៈព្យាបាលជំងឺ ព្រោះក្រៅតែពីធ្វើការនៅមន្ទីពេទ្យស្រុក ខ្ញុំក៏មានគ្លីនិកតូចល្មមសម្រាប់អ្នកភូមិ ដែលនៅជិតនោះអាចមកពិគ្រោះ និងព្យាបាលបានទាន់ពេលផងដែរ»។

លោករដ្ឋាបានគាស់ឈ្នះរង្វាន់កាលពីល្ងាចម៉ោង៦ ក្រោយពីបានលេងបាល់បោះជាមួយមិត្តភ័ក្តិ ហើយបានទិញភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ដើម្បីប៉ូវកម្លាំងក្រោយបញ្ចេញថាមពលអស់ជាច្រើន។

ពិសាវើក WURKZ សូមពិនិត្យមើលក្រវិលកំប៉ុង ដើម្បីមានឱកាសឈ្នះរង្វាន់៥០លានរៀល ៥ លានរៀល ១លានរៀល ៥ម៉ឺនរៀល និង១ម៉ឺនរៀលរាប់លានរង្វាន់៕