(ភ្នំពេញ)៖ ដោយមេីលឃេីញនូវហានិភ័យនៃបង្គោលអគ្គិសនីដែកចាស់ ដែលងាយនឹងឆ្លងចរន្ត ណាមួយរដូវភ្លៀងធ្លាក់ អាចបង្ករគ្រោះថ្នាក់ឆក់យកជីវិតដល់បងប្អូនប្រជាពលរដ្ឋក្នុងភូមិគ្រប់ពេលនោះ លោក អាំង សិរីពិសិដ្ឋ បានបរិច្ចាគប្រាក់បៀវត្សន៍មន្រ្តីរាជការផ្ទាល់ខ្លួនចំនួនកន្លះខែ ស្មេី ១លានរៀល ជូនប្រជាពលរដ្ឋនៅភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដេីម្បីធ្វេីការដោះដូរបង្គោលភ្លេីងដែកដែលចាស់ពុកផុយ មកប៉េតុងចំនួន៥ដេីម ។

ការបរិច្ចាគប្រាក់បៀវតន៍មន្ត្រីរាជការ ដើម្បីសុវត្ថិភាពប្រជាពលរដ្ឋ របស់លោក អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌចំការមននេះ ធ្វើឡើង នារសៀថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីទទួលយកសំណូមពររបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិ១០ សង្កាត់ទន្លេបាសាក់ ដែលបានលើកឡើងនៅក្នុងវេទិកាសាធារណៈ ស្នើអោយអាជ្ញាធរដកបង្គោលដែកអគ្គិសនី មាសភាពចាស់ទ្រុឌទ្រោម ហើយដាក់ជំនួសដោយបង្គោលថ្មឡើងវិញនោះ ។

លោក អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌចំការមន ក៏បានបញ្ជាក់ថា បង្គោលភ្លើងដែកនេះ បានតម្លើងតបណ្តាញតាំងពីទសវត្សឆ្នាំ៩០ ។ ដូចនេះ បង្គោលភ្លើងនេះ វាដល់អាយុកាលត្រូវដូរចេញដែរ ដើម្បីបញ្ចៀសនូវហានិភ័យកើតឡើងជាយថាហេតុ មកលើប្រជាពលរដ្ឋក្នុងភូមិ១០ នៃសង្កាត់ទន្លេបាសាក់ ។

បន្ទាប់ពីទទួលដោះស្រាយជូនប្រជាពលរដ្ឋ ក្នុងវេទិកាសាធារណៈរួចមក លោក អាំង សិរីពិសិដ្ឋ ក៏បានដឹកនាំក្រុមការងារ ចុះបាញ់ថ្នាំសម្លាប់មេរោគកូរ៉ូណា នៃជំងឺកូវីដ~១៩ នៅក្នុងអនុវទ្យាល័យសុធារស់ ។ លោកបញ្ជាក់ថា គឺយើងចុះបាញ់កំចាត់មេរោគឆ្លងនេះ ចាប់ពីធ្លា រហូតដល់តាមបន្ទប់សិក្សាទាំងអស់ ។

សូមបញ្ជាក់ថា ក្រសួងអប់រំ បានអនុញ្ញាតអោយសិស្សថ្នាក់ទី៩ និងទី១២ ចូលរៀនឡើងវិញ នៅថ្ងៃទី៧ កញ្ញាខាងមុខនេះ ។