(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ មានដូចខាងក្រោម៖

* ព័ត៌មាន Fresh News

១៖ ថ្ងៃនេះអ្នកជំងឺកូវីដ១៩ចំនួន០៥នាក់បានជាសះស្បើយ ខណៈអ្នកឆ្លងថ្មីមិនមាននោះទេ

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២៦លាននាក់ ស្លាប់ជិត ៨៧ម៉ឺននាក់ និងជាសះស្បើយជាង ១៨.៤លាននាក់!

៣៖ សម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យអាជ្ញាធរបង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អប្រសើរជូនពលរដ្ឋ និងទេសចរ ក្នុងកំឡុងបុណ្យភ្ជុំ !

៤៖ តុលាការអន្តរជាតិ ICC ប្រកាស «ថ្កោលទោសការដាក់ ទណ្ឌកម្មដោយអាមេរិក» មកលើមន្ត្រីរបស់ខ្លួន

៥៖ រដ្ឋសភាប្រកាសពីលទ្ធផល កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៅថ្ងៃទី០៣ ខែកញ្ញានេះ

៦៖ ឥណ្ឌាបំបែកកំណត់ត្រាថ្មី! អ្នកឆ្លង COVID-19 ជាង ៨៣,០០០នាក់ ត្រូវបានរកឃើញតែក្នុងពេល១ថ្ងៃ

៧៖ មន្ដ្រីជាន់ខ្ពស់ក្រសួងទេសចរណ៍៖ ឈប់សម្រាកសងបុណ្យចូលឆ្នាំ៥ថ្ងៃ ភ្ញៀវទេសចរដើរកម្សាន្ដ ចាយលុយជាង១០០លានដុល្លារ

៨៖ ត្រាំ បញ្ជាក់ច្បាស់ៗ៖ «អាមេរិកមិនចូលរួមកម្មវិធីអភិវឌ្ឍវ៉ាក់សាំង ដែលកំពុងដឹកនាំដោយ WHO នោះឡើយ»

៩៖ គិតត្រឹមខែសីហានេះ វិស័យទេសចរណ៍កម្ពុជា បាត់ចំណូលប្រមាណ៥ពាន់លានដុល្លារ

១០៖ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាកំណត់យកថ្ងៃ៩-១០ ខែកញ្ញា ជាថ្ងៃចុងក្រោយនៃកិច្ចពិភាក្សាប្រាក់ឈ្នួល សម្រាប់ឆ្នាំ២០២១

១១៖ អាជ្ញាធរនឹងរៀបចំព្រឹត្តិការណ៍ទេសចរណ៍សប្បាយៗរៀងរាល់ថ្ងៃចុងសប្តាហ៍នៅសៀមរាប-អង្គរ ដើម្បីទាក់ទាញភ្ញៀវក្នុងស្រុកឱ្យទៅលេងកម្សាន្ត

១២៖ អាល្លឺម៉ង់ ថានឹងមិនចាំបាច់ «បិទប្រទេសជាថ្មីម្តងទៀតទេ» ខណៈមានការបារម្ភពីរលកទី២ នៃ COVID-19

១៣៖ ប៉េកាំង ថ្កោលទោសខ្លាំងៗ ចំពោះរបាយការណ៍របស់មន្ទីរបញ្ចកោណអាមេរិក ជុំវិញមហិច្ឆិតាយោធាចិន

១៤៖ អាមេរិកកំពុងពិនិត្យឡើងវិញ លើទិន្នន័យធ្វើតេស្តវ៉ាក់សាំងប្រឆាំងកូរ៉ូណា ខណៈមានការចោទប្រកាន់ អំពីចេតនាពន្យារពេលចេញលទ្ធផល

១៥៖ អាមេរិកសងសឹកចិនវិញ ដោយដាក់ការរឹតត្បិតបន្ថែមទៀត ទៅលើបណ្តាមន្ត្រីទូតចិន

១៦៖ ចិនត្រៀមខ្លួនសហការជាមួយរុស្ស៊ី ដើម្បីការពារសមិទ្ធផល ក្រោយសង្គ្រាមលោកលើកទី២ ព្រមទាំងការពារយុត្តិធម៌ និងពិភពលោកដ៏ស្មើភាព

១៧៖ ព្យុះទីហ្វុងម៉ៃសាក់បោកសង្គ្រប់លើកូរ៉េខាងត្បូង, មនុស្សម្នាក់ស្លាប់ និងរាប់ពាន់នាក់ត្រូវជម្លៀស

១៨៖ មីយ៉ាន់ម៉ាមានករណីឆ្លង COVID-19 សរុប ១,០៥៨នាក់ហើយ ក្រោយពីទើបរកឃើញ៦៣នាក់ថ្មីទៀត

១៩៖ លោក ចូ បៃដិន នឹងធ្វើដំណើរទៅទីក្រុង Kenosha ដែលបានផ្ទុះការតវ៉ា និងអំពើហិង្សា ប្រឆាំងការរើសអើងពូជសាសន៍

២០៖ ជំងឺប៉េសជ្រូកអាហ្វ្រិកបន្តរាតត្បាត នៅក្នុងប្រទេសវៀតណាម, សត្វជ្រូកជាង ៤៣,០០០ក្បាលហើយត្រូវបានសម្លាប់

២១៖ ចិនចាត់ទុកការរឹតត្បិតលើមន្ត្រីទូតខ្លួន «ជាទង្វើដ៏អយុត្តិធម៌» និងអំពាវនាវឲ្យអាមេរិក លុបចេញវិញជាបន្ទាន់!

២២៖ ទាហានអាមេរិក ៧នាក់បន្ថែមទៀត ក្នុងប្រទេសកូរ៉េខាងត្បូង ឆ្លង COVID-19

២៣៖ តើនរណាជាអ្នកប្រើសារធាតុគីមី «Novichok» បំពុលមេបក្សប្រឆាំងរុស្ស៊ី លោក Alexei Navalny?

២៤៖ ព័ត៌មានវិដេអូប្រចាំថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ របស់បញ្ជាការដ្ឋានកងទ័ពជើងគោក (

* ព័ត៌មាន Fresh News Plus

១៖ ហ្គេម PUBG និងកម្មវិធីទូរស័ព្ទដៃរបស់ចិនជាច្រើនទៀត ត្រូវបានបិទនៅក្នុងប្រទេសឥណ្ឌា

២៖ Man Utd ផ្តល់កិច្ចសន្យាដល់ Van de Beek ៥ឆ្នាំ ក្រោយទិញបានពីក្លិប Ajax

៣៖ ក្លិប Boca Juniors របស់អាហ្សន់ទីន រកឃើញករណីឆ្លង COVID0-19 ចំនួន១៤ករណី

៤៖ តារាសម្តែង The Rock និងគ្រួសារជាសះស្បើយពីជំងឺកូវីដ១៩ និងទទូចឲ្យមហាជនប្រុងប្រយ័ត្នខ្ពស់ ពេលមានការជួបជុំ

៥៖ គ្រូបង្វឹកអាល្លឺម៉ង់ បង្ហាញកង្វល់ជាច្រេីនមុនប៉ះអេស្ប៉ាញរាត្រីនេះនៅ Nations League

៦៖ ក្រោយបដិសេធវះកាត់សុដន់ បេក្ខភាព «Miss Grand Cambodia» លីវ ជីលី សង្ឃឹមយ៉ាងមុតមាំថា នឹងជាប់ទៅវគ្គផ្តាច់ព្រ័ត្រ

៧៖ តើអ្នកដឹងទេ! ទឹកប្រៃជាងគេបំផុតលើផែនដីស្ថិតនៅឯណា?

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com