(ភ្នំពេញ)៖ មានករណីឃាតកម្ម បុរសម្នាក់ចាក់សម្លាប់សង្សារខ្លួន ក្នុងវង់ផឹកស៉ី បន្ទាប់មកបុរសជាប្តីអារ.ក សម្លាប់ខ្លួនឯងតាមក្រោយ។ ហេតុការណ៍នេះ បានកើតឡើងនៅព្រលប់ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០នេះ ក្នុងបុរី លឹម ឈាងហាក់ ចំការដូង ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។

បើតាមប្រភពបឋមពីសមត្ថកិច្ច បានឲ្យដឹងថា បន្ទាប់ពីចាក់សម្លាប់ប្រពន្ធភ្លាម បុរសជាបន្តីបានអារ.ក សម្លាប់ខ្លួនឯង ប៉ុន្តែគ្រាន់តែដាច់បំពង់ក មិនទាន់ស្លាប់ទេ ហើយក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដែរ។ សមត្ថកិច្ចបន្ថែមថា មូលហេតុនេះឃាតកម្មនេះ អាចបណ្តាលមកពីរឿងប្រច័ណ្ឌ។

ព័ត៌មានលម្អិត Fresh News នឹងផ្សាយជូនតាមក្រោយ៕