(កំពង់ឆ្នាំង)៖ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា កូនប្រុសរបស់ឧកញ៉ា ញឹក ផន ដែលមានជម្លោះពាក្យសម្តីក្នុងរឿងបើកបររហូតដកកាំភ្លើងមកសម្ញែងនោះ ត្រូវបានកម្លាំងនគរបាលកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការខេត្តហើយនៅព្រឹកថ្ងៃពុធ ទី០២ ខែកញ្ញា ឆ្នាំ២០២០។

លោកស្នងការរងបានឱ្យដឹងថា លោក ញឹក ផល ដែលជាកូនប្រុសរបស់ឧកញ៉ា ញឹក ផន ត្រូវបានចោទប្រកាន់ពីបទគំរាមកំហែង និងកាន់កាប់ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត។

សូមបញ្ជាក់ថា លោក ញឹក ផល ត្រូវបានឃាត់ខ្លួនកាលពីយប់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ បន្ទាប់ពីរូបលោកមានជម្លោះពេលកំពុងបើកបរលើដងវិថី ជាមួយអ្នកបើកបរម៉ូតូ នៅភូមិថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០។

យោងតាមវីដេអូដែលថត និងបង្ហោះដោយលោក ប្រាក់ សុបាន អាយុប្រមាណ ៣០ឆ្នាំ ជាគូជម្លោះជាមួយលោក ញឹក ផល គេបានឃើញលោក ញឹក ផល និយាយគំរាមបើករថយន្តបុកលោក សុបាន ជាអ្នកជិះម៉ូតូ។ មិនត្រឹមតែគំរាមបុក និងប្រើសម្តីធ្ងន់ៗដាក់ទៅបុរសជិះម៉ូតូនោះទេ បុរសជាអ្នកជិះរថយន្តនេះថែមទាំងបានទាញយកកាំភ្លើង AK៤៧ ចេញពីក្នុងរថយន្តមកកាន់សម្ញែងដាក់ភាគីជម្លោះថែមទៀតផង។

លោក អ៉ិន សាវឿន មេប៉ុស្តិ៍នគរបាលឃុំក្បាលទឹក បានប្រាប់អង្គភាពព័ត៌មាន Fresh News តាមទូរស័ព្ទថា ជម្លោះនេះ គឺផ្តើមចេញពីការបើកបរ។ បើតាមលោកម៉េប៉ុស្តិ៍ នៅមុនពេលកើតហេតុលោក ប្រាក់ សុបាន ដែលត្រូវបានអះអាងថាបើកបរក្រោមឥទ្ធិពលជាតិស្រវឹងនោះ បានបើកម៉ូតូជែងរថយន្ត ហើយក៏ត្រូវភាគីខាងរថយន្តសួរនាំរឿងបើកបរ បង្កើតជាជម្លោះពាក្យសម្តីតែម្តង។

លោកមេប៉ុស្តិ៍បានបញ្ជាក់យ៉ាងដូច្នេះ «បើតាមអ្នកបើកបរម៉ូតូគាត់បើកបរស្រវឹងមែន មកដល់កន្លែងផ្លូវកោងគាត់បើកវ៉ាឡាន។ បើកវ៉ាឡានមកគាត់ក៏ឈប់នោម គាត់វ៉ាឡានណុង របៀបវ៉ាឆាបឡានគេ។ អាអ្នកបើកឡានណុង គេទម្លាក់កញ្ចក់ទៅសួរថា បើម៉ូតូអ៊ីចឹងប៉ះពាល់លើគេលើឯង។ ប្រកែកគ្នាមួយមាត់ពីរតែម្តងទៅ»

លោក ប្រាក់ សុបាន បុរសជិះម៉ូតូ