(កណ្តាល)៖ លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាល បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ និងបានកោតសរសេីរថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកស្រី សុធាឬទ្ធិ អគ្គនាយិការងក្រុមហ៊ុន 7NG តំណាងឱ្យលោកឧកញ៉ា ស្រី សុធា អគ្គនាយកក្រុមហ៊ុន 7NG ដែលបានចូលរួមឧបត្ថម្ភថវិកាចំនួន៣មុឺនដុល្លារ ជូនដល់រដ្ឋបាលស្រុក ដើម្បីដាក់បង្គោលភ្លើងសូឡាបំភ្លឺតាមដងផ្លូវជាតិលេខ៨ នៅក្នុងស្រុកខ្សាច់កណ្តាល។

ស្ថិតក្នុងឱកាសដ៏ថ្លៃថ្លានេះលោកស្រី ស្រី សុធាឬទ្ធិ អគ្គនាយិការងក្រុមហ៊ុន 7NG តំណាងឲ្យលោកឧកញ៉ា ស្រី សុធា អគ្គនាយកក្រុមហុន 7NG ក៏បានបញ្ជាក់ថា លោកស្រីនឹងបន្តជួយតាមលទ្ធភាពបន្តទៀតផងដែដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសយើងឱ្យកាន់តែរីកចំរើនបន្តទៀត ក្រោមម្លប់សន្តិភាពរបស់សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

លោកស្រីបានបន្តថា ទាំងនេះគឺជាទឹកចិត្តដ៏ល្អមួយដែលចេះជួយគ្នាទៅវិញទៅមក គឺកើតចេញពីស្មារតីមនុស្សធម៌សុទ្ធសាធ ស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ មិនប្រកាន់បក្ខពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ៕