(ភ្នំពេញ)៖ សមត្ថកិច្ចនគបាលព្រហ្មទណ្ឌ នៃអធិការនគបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែសីហាឆ្នាំ២០២០នេះ បានបញ្ជូនខ្លួនក្រុមជនស្ស័ុយចំនួន ៦នាក់ ដែលជាប់ព័ន្ធករណីលួចស្លាកលេខរថយន្ត ករណីក្លែងបន្លំឯកសារសាធារណៈ និងសមគំនិតទទួលផលចោរកម្ម ទៅកាន់សាលាដំបូងរាជរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនតំណាងអយ្យការបើកការស៊ើបសួរ និងចោទប្រកាន់តាមច្បាប់។

លោកវរសេនីយឯក ទៀង ច័ន្ទសារ អធិការនគបាលខណ្ឌដូនពេញ បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ឱ្យដឹងថាកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១០៖៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងរាំង បានទទួលដំណឹងពីជនរងគ្រោះដែលបានរកឃើញស្លាកលេខរថយន្តរបស់ខ្លួនស្លាកលេខ 2AY-9021 ដែលខ្លួនបានបាត់ ពាក់នៅលើរថយន្តផ្សេង ម៉ាក Lexus RX400H ពណ៌ស។

លោកវរសេនីយឯក ទៀង ច័ន្ទសារ បានថា រថយឱ្យដឹងថា រថយន្ត១គ្រឿងនេះ បានបាត់កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២០៖៣០នាទី ភ្លាមនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងរាំង បានចុះសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឬស្សីទី៤ ចុះទៅដល់ចំនុចផ្លូវលេខ១០៧ សង្កាត់អូរឫស្សីទី៤ ខណ្ឌ ៧មករា រាជធានីភ្នំពេញ។ ទើបកម្លាំងរបស់លោកបានឃាត់ខ្លួនជនសង្ស័យ១នាក់ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីសាកសួរបន្ត។

លោកអធិការបានបន្ថែមថា ដោយមានការស្រាវជ្រាវស៊ើបអង្កេត ទើបរហូតឈានដល់ចាប់ខ្លួនជនសង្ស័យចំនួន០១នាក់ទៀត ជាអ្នកជូនទៅទិញរថយន្ត (អ្នកគក់ជេរ)។

ក្រុមជនសង្ស័យដែលត្រូវឃាត់ខ្លួនបានរួមមានទី១៖ ឈ្មោះ ឆេង ភិរម្យ ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរមន្ត្រីរាជការ (ម្ចាស់រថយន្ត Luxue Rx 400H ពាក់ស្លាកលេខភ្នំពេញ 2AY-9021 (គ្មានសារធាតុញៀន) និងទី២៖ ឈ្មោះ ផុន រ័ត្ននា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរអ្នកគក់ជេររថយន្ត។ វត្ថុតាងដកហូតរួមមានទី១៖ រថយន្តមា៉ក Leuxe Rx4០០H ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AY-9021

លោកវរសេនីយឯក ទៀង ច័ន្ទសារ បានបញ្ជាក់ថា លុះដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៧៖០០នាទី កម្លាំងសមត្ថកិបានបើកការស្រាវជ្រាវបន្ថែមទៀត រហូតឈានទៅឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់បន្ថែមទៀត នៅចំណុចក្រោយហាងកាហ្វេអាម៉ាហ្ស៊ូន ផ្លូវលេខ១៦៩ ភូមិ៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ ជនសង្ស័យទាំង០២នាក់ ដែលមានឈ្មោះរួមមាន៖

ទី១៖ ឈ្មោះ ខាត់ វណ្ណៈ ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះជួលបុរីកីឡា សង្កាត់ វាលវង្ស ខណ្ឌ៧មករា (គ្មានសារធាតុញៀន) ទី២៖ ឈ្មោះ ពៅ សេដ្ឋារ័ត្ន ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅបុរីពិភពថ្មី ផ្ទះលេខA៣៩ ផ្លូវលេខ៨ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែខសុខ (គ្មានសារធាតុញៀន)។

សម្ភារដកហូតរួមមានទី១៖ រថយន្តម៉ាក Luxus ពណ៌ស ០១គ្រឿង គ្មានស្លាកលេខ, ទី២៖ រថយន្តមា៉ក TOYOTA HIGHLANDER ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AN-6778 ចំនួន០១គ្រឿង, ទី៣៖ ស្លាកលេខសម្គាល់យានយន្ត ភ្នំពេញ 2BE-4015 ចំនួន០១គូរ (មិនប្រក្រតី), ទី៤៖ បណ្ឌសម្គាល់យាន្ត ចំនួន០៣សន្លឹក និងទី៥៖ សន្លឹកបង់ពន្ធប្រចាំឆ្នាំ ០១សន្លឹក។

លោកវរសេនីយឯក ទៀង ច័ន្ទសារ បានគូសបញ្ជាក់ថា ក្រោយពីប្រើប្រាស់វិធានការជំនាញយកចម្លើយមកដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៤៖០០នាទី កម្លាំងអធិការដ្ឋានប៉ុស្តិ៍ បានបើកការស្រាវជ្រាវបន្ត និងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ទៀត នៅចំណុចផ្លូវ R6 ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ ជនសង្ស័យទាំង០២នាក់ រួមមានទី១៖ ឈ្មោះ រ៉ា ជាក់ ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ មុខរបរលក់រថយន្ត (គ្មានសារធាតុញៀន) និងទី៦៖ ឈ្មោះ ជួប វុត្ថា ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មុខរបរលក់រថយន្ត (គ្មានសារធាតុញៀន)។

វត្ថុតាងដកហូតរួមមានទី១៖ រថយន្តមា៉ក Luxus ពណ៌ស ពាក់ស្លាកលេខខេមរភូមិន្ទ 022-8441, ទី២៖ ស្លាកលេខរថយន្ត ភ្នំពេញ 2BG-4682 (មិនប្រក្រតី), ទី៣៖ ម៉ាស៊ីនបាញ់ថ្នាំ បំពង់ខ្យល់, ទី៤៖ ទឹកថ្នាំពណ៌ខៀវ ស ចំនួន០២កំប៉ុង, ទី៥៖ ថ្នាំបាញ់រលោង ០១កំប៉ុង, ទី៦៖ កូនសោរសម្រាប់ធ្វើស្លាកលេខកែច្នែមួយចំនួន, ទី៧៖ ម៉ាស៊ីនស្វាន ០១គ្រឿង និងទី៨៖ ម៉ាស៊ីនផ្លុំសក់ចំនួន០២គ្រឿង៕