(ពោធិ៍សាត់)៖ នៅវេលាម៉ោង៩៖៣០នាទី ថ្ងៃទី២៤ ខែសីហានេះ កម្លាំងអាវុធហត្ថស្រុកវាលវែង ខេត្តពោធិ៍សាត់ បានសហការជាមួយកម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពស្រុក ដឹកនាំដោយលោក អ៊ុង រដ្ឋា អភិបាលរងស្រុក ចុះបង្រាបការកាប់រុករានដីព្រៃរបស់រដ្ឋយកធ្វើកម្មសិទ្ធិ នៅចំណុចអូរដំណាក់កន្សែងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង។

ប្រតិបត្តិការនេះ កម្លាំងបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្នោះ សេ ចំរើន ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅស្ទឹងដាច់ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង និងម៉ាស៉ីនត្រង់ទីន័រ ២គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានឃាត់រក្សាទុកនៅស្នាក់ការវ៉ាយអេតរវៀង៕