(ភ្នំពេញ)៖ ខណៈប្រទេសកម្ពុជា ទទួលរងឥទ្ធិពលខ្យល់ព្យុះ បណ្តាលឲ្យមានភ្លៀងធ្លាក់ គ្របដណ្តប់ពេញផ្ទៃប្រទេស ពិសេសនៅរាជធានីភ្នំពេញ លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានចុះត្រួតពិនិត្យវឌ្ឍនភាព នៃការបុកសៀផាយនៅប្រឡាយបឹងត្របែក និងពិនិត្យស្ថានភាពកម្ពស់ទឹកនៅស្ថានីយ៍បូមទឹកបឹងត្របែក ដែលស្ថិតនៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០។

ជាមួយគ្នានេះ លោកអភិបាលខណ្ឌ បានជំរុញដល់ក្រុមហ៊ុនម៉ៅការបុកស៊ីផាយ បង្កើនការងារ ធ្វើយ៉ាងឲ្យការងារបុកជញ្ជាំងស៊ីផាយ ឲ្យបានឆាប់ទៅតាមផែនការ នៅរដូវវស្សានេះ ដើម្បីគ្រប់គ្រងទឹកភ្លៀងដែលហូរទៅដល់ស្ថានីយ៍ ហើយបូមបញ្ចេញ ឲ្យបានទាន់ពេលវេលា កុំឲ្យមានការជន់លិចហៀរលើមាត់ប្រឡាយ។

ក្រោយពីត្រួតពិនិត្យរួចមក លោកអភិបាលខណ្ឌចំការមន បានជួបសំណេះសំណាល ជាមួយកម្មករដែលបម្រើការងារ នៅស្ថានីយ៍បូមទឹកត្របែក ចំនួន១១នាក់ ហើយជាមួយគ្នាផងដែរ បាននាំយកអំណោយចែកជូនដល់កម្មករ ដែលបម្រើការងារនោះ រួមមាន៖

* អង្ករ ចំនួន១១ប៉ាវ ស្មើនឹង២២០គីឡូក្រាម
* អាវភ្លៀង ចំនួន១១អាវ
* ម៉ាសចំនួន ចំនួន៤ដុំ ស្មើនឹង២០០ម៉ាស
* ស្រោមដៃការពារទឹក១១គូ
* ស្បែកកវែងការពារ ចំនួន១១គូ
* ថវិកាក្នុងម្នាក់ ចំនួន២០,០០០រៀល៕