(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ មានដូចខាងក្រោម៖

* ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាលរកឃើញអ្នកកើតជំងឺកូវីដ១៩ម្នាក់ថ្មីទៀត ជាអ្នកមកពីអាមេរិក និងព្យាបាលជា២នាក់

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២១លាននាក់ ស្លាប់ជាង ៧៥ម៉ឺននាក់ និងជាសះស្បើយជិត ១៤លាននាក់!

៣៖ លោក សួង សុភ័ណ្ឌ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធបទល្មើសជាក់ស្តែងទាក់ទងការបំភ្លៃការពិតលើបញ្ហាព្រំដែន

៤៖ ឥណ្ឌាបំបែកកំណត់ត្រាថ្មី ក្នុង១ថ្ងៃរកឃើញករណីឆ្លង COVID-19 ក្បែរ៦.៧ម៉ឺននាក់ ក្នុងនោះមានទាំងមេសាសនាម្នាក់ ដែលធ្លាប់មានវត្តមានជាមួយនាយករដ្ឋមន្រ្តី ម៉ូឌី

៥៖ សម្ដេចក្រឡាហោម ស ខេង និងនាយឧត្តមសេនីយ៍ នេត សាវឿន សម្រេចដកតំណែង ផ្ទេរភារកិច្ច និងអនុវត្តវិន័យលើមន្ដ្រីនគរបាលមួយក្រុមនៅខេត្តព្រៃវែង

៦៖ លោក គីម ជុងអ៊ុន សម្រេចបើកទ្វារតំបន់ Kaesong ឡើងវិញ ខណៈកូរ៉េខាងជើងនៅតែគ្មានអ្នកឆ្លង COVID-19 សូម្បីតែម្នាក់!

៧៖ សេចក្តីព្រាងច្បាប់ស្ដីពី «គោលនយោបាយជាតិដំឡូងមី ២០២០-២០២៥» ត្រូវបានរាជរដ្ឋាភិភបាលអនុម័តទាំងស្រុងហើយ

៨៖ WHO ប្រាប់គ្រប់គ្នាកុំឲ្យភ័យព្រួយក្រោយចិនរកឃើញ ស្លាបមាន់នាំចូលពីប្រេស៊ីល និងបង្គាពីអេក្វាឌ័រមានផ្ទុក COVID-19

៩៖ លោក សួង សុភ័ណ្ឌ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធបទល្មើសជាក់ស្តែងទាក់ទងការបំភ្លៃការពិតលើបញ្ហាព្រំដែន

១០៖ វេណេស៊ុយអេឡា៖ «អភិបាលរដ្ឋធានីការ៉ាកាស់ ស្លាប់ដោយសារជំងឺ COVID-19

១១៖ សម្ដេចក្រឡាហោម ស ខេង ចេញសេចក្ដីសម្រេចកែសម្រួល និងប្រគល់ភារកិច្ចជូនថ្នាក់ដឹកនាំមួយចំនួននៅក្រសួងមហាផ្ទៃ

១២៖ ប៉េរូ និងម៉ិកស៊ិក មានអ្នកឆ្លង COVID-19 កើនលើសកន្លះលាននាក់

១៣៖ ក្រសួងមហាផ្ទៃ សម្រេចលុបឈ្មោះ អង្គការការពារ និងអភិរក្សសត្វ ព្រៃឈើ ជលផលកម្ពុជា

១៤៖ ទីបំផុតប្រទេសឡាវរកឃើញអ្នកឆ្លង COVID-19 «២ករណីថ្មី» ក្រោយពីស្ងប់ស្ងាត់អស់ជាង ១២០ថ្ងៃ

១៥៖ ក្រសួងមហាផ្ទៃ បង្គាប់ឱ្យអភិបាលខេត្តព្រះសីហនុ បញ្ឈប់សកម្មភាពអតីតអង្គការសហគមន៍២ធ្នូ

១៦៖ លោក គីម ជុងអ៊ុន សម្រេចតែងតាំងនាយករដ្ឋមន្ត្រី ចំពោះមុខវិបត្តិសេដ្ឋកិច្ច ដែលអាចកើតមាន

១៧៖ ក្រសួងពាណិជ្ជកម្ម៖ ចាប់ពីថ្ងៃទី១៦-៣១ ខែសីហា តម្លៃសាំងធម្មតា៣,០០០រៀល និងម៉ាស៊ូតតម្លៃ២,៧៥០រៀលក្នុង១លីត្រ

១៨៖ កូរ៉េខាងត្បូងរកឃើញអ្នកឆ្លង COVID-19 ថ្មីៗជាង១០០នាក់ក្នុង១ថ្ងៃ ជាតួលេខខ្ពស់បំផុតគិតចាប់ពីចុងខែមីនា

១៩៖ ៧ខែឆ្នាំនេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធសម្រាប់ថវិកាជាតិ បានជិត១៩០០លានដុល្លារ កើនជិត១០ភាគរយ

២០៖ កូរ៉េខាងជើងប្រកាស «មិនទទួលជំនួយពីបរទេសព្រោះខ្លាចឆ្លង COVID-19» ខណៈខ្លួនកំពុងរងគ្រោះដោយទឹកជំនន់

២១៖ មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ការរៀបចំឥណទានឡើងវិញ ដល់អតិថិជនជាវិធានការឆ្លើយតបបន្ទាន់, អតិថិជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាង២៥ម៉ឺននាក់ ស្នើសុំរៀបចំឥណទានឡើងវិញ

២២៖ ទីបំផុតអ៉ីស្រាអែល និងអេមីរ៉ាត់អារ៉ាប់រួម «ព្រមផ្សះផ្សាគ្នា» តាមការចង់បានរបស់អាមេរិក, អ៉ីស្រាអែលផ្អាកផែនការលេបទឹកដី West Bank

២៣៖ គណៈសង្ឃនាយកកម្ពុជា ប្រកាសឱ្យគ្រប់វត្តអារាម និងពុទ្ធបរិស័ទចូលរួមទប់ស្កាត់ជំងឺកូវីដ ក្នុងអំឡុងពេលឈប់សម្រាក៥ថ្ងៃ

២៤៖ វៀតណាមរកឃើញអ្នកឆ្លង COVID-19 ថ្មីៗ ចំនួន២៥នាក់ និងស្លាប់៣នាក់បន្ថែម ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

២៥៖ លោក សួង សុភ័ណ្ឌ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធបទល្មើសជាក់ស្តែងទាក់ទងការបំភ្លៃការពិតលើបញ្ហាព្រំដែន

២៦៖ វៀតណាមប្រកាស «ទិញវ៉ាក់សាំង COVID-19 ពីប្រទេសរុស្ស៊ី» ខណៈខ្លួនក៏កំពុងអភិវឌ្ឍវ៉ាក់សាំងដែរ!

២៧៖ ក្រុមអ្នកចរចាអាមេរិក និងចិន អាចនឹងជួបគ្នានៅចុងសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីការអនុវត្ត «កិច្ចព្រមព្រៀងពាណិជ្ជកម្ម Phase 1»

២៨៖ ការិយាល័យសន្តិសុខចិនចេញមុខលើកដំបូងគាំទ្រចំណាត់ការអាជ្ញាធរហុងកុង ជុំវិញការចាប់ខ្លួនបុគ្គលមួយចំនួននៅក្រោមច្បាប់សន្តិសុខជាតិថ្មី

២៩៖ ព័ត៌មានវិដេអូប្រចាំថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ របស់បញ្ជាការដ្ឋានកងទ័ពជើងគោក (Video inside)

* ព័ត៌មាន Fresh News Plus

១៖ ការទាញយកកម្មវិធី WeChat នៅអាមេរិកបានកើនឡើងជាង ៤០% ក្រោយពេលលោកដូណាល់ ត្រាំ ប្រកាសគំរាមបិទ

២៖ RB Leipzig ទម្លាក់ Atletico ឡេីងទៅជួប PSG ក្នុងវគ្គ ៤ក្រុមនៃ UCL

៣៖ បូលីវី បង្ហាញផែនការកំណត់យកខែតុលា សម្រាប់ចាប់ផ្តើមការប្រកួតបាល់ទាត់ឡើងវិញ

៤៖ អ្នកនិពន្ធចម្រៀង «Andrew Lloyed Webber» ស្ម័គ្រចិត្តធ្វើតេស្តវ៉ាក់សាំងប្រឆាំងកូវីដ១៩ ដើម្បីជំរុញឲ្យរោងកុនបើកឡើងវិញ

៥៖ Vidal លើកឡើងថា Barcelona ជាក្រុមល្អបំផុតក្នុងលោក និងស័ក្តិសមឈ្នះ UCL រដូវកាលនេះ

៦៖ កីឡាករចាំទីដៃទី១ Navas មានមន្ទិលក្នុងជំនួបទល់នឹង Leipzig នៅ UCL ដោយសាររបួស

៧៖ ខេម បញ្ចេញបទ «ស្រឡាញ់មុខ តែមិនស្រឡាញ់មាឌ» ក្នុងផលិតកម្ម Galaxy Navatra បង្កប់អត្ថន័យឌឺដងឲ្យនារីមានមាឌកន្តឿ

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com