(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដើម្បីពិនិត្យ និងឆ្លងរបៀបវារៈសំខាន់មួយចំនួន។

បើតាមសេចក្តីជូនព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្ត្រី បានឱ្យដឹងថា កិច្ចប្រជុំនេះដែលធ្វើឡើង នៅវិមានសន្តិភាពនឹងពិភាក្សាទៅលើរបៀបវារៈសំខាន់ៗដូចខាងក្រោម៖
១៖ សេចក្ដីព្រាងគោលនយោបាយជាតិ ស្ដីពីដំឡូងមី ២០២០-២០២៥។

២៖ សេចក្ដីព្រាងរបាយការណ៍ ស្ដីពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥(IDP) ក្នុងឆ្នាំ២០១៧-២០១៨។

៣៖ បញ្ហាផ្សេងៗសំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ៖
* ៣.១៖ សេចក្ដីព្រាងច្បាប់ ស្ដីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុងនៃសាធារណរដ្ឋ ប្រជាមានិតចិន។
* ៣.២៖ សេចក្ដីព្រាងច្បាប់ ស្ដីពីវិសោធនកម្មក្រុងគីហ្គាលី នៃពិធីសារម៉ុងរ៉េអាល់ ស្ដីពីសារធាតុបំផ្លាញស្រទាប់អូហ្សូន។
* ៣.៣៖ សេចក្ដីព្រាងច្បាប់ ស្ដីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិក នៃអនុសញ្ញាមីណឺម៉ាតា ស្ដីពីបារ៉ត។
* ៣.៤៖ សេចក្ដីព្រាងច្បាប់ ស្ដីពីការអនុម័តយល់ព្រមលើអនុសញ្ញា ស្ដីពីបត្យាប័នរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង។
* ៣.៥៖ សេចក្ដីព្រាងច្បាប់ ស្ដីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញា ស្ដីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យ ព្រហ្មទណ្ឌរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្សី៕