(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ បានបង្ហាញរូបថតជួបជុំគ្រួសារធំ ៣ជំនាន់ ដែលមានសមាជិកសរុប៣០នាក់ ក្នុងនោះមានសម្តេចទាំងពីរ កូនៗ និងចៅៗ។

សម្តេចតេជោ ហ៊ុន សេន បានបញ្ជាក់ថា «៣ជំនាន់មនុស្សមានជាង៣០នាក់ នេះគិតតែខ្លួនខ្ញុំ និងភរិយាតែប៉ុណ្ណោះ ដោយមិនទាន់គិត បងប្អូនប្រុសស្រីខ្ញុំ៥នាក់ និងបងប្អូន
ប្រុសស្រីភរិយាខ្ញុំ៣នាក់ទៀតផង។ បើគិតតែឪពុក ម្តាយខ្ញុំគាត់មានកូន ចៅ និងចៅទួតរហូតជាង១០០នាក់ឯណោះ»

សម្តេចបានបន្តទៀតថា៖ សម្រាប់ខ្ញុំប្រហែលជាតាមគាត់មិនទាន់ទេ ព្រោះក្មេងៗពេលនេះ មិនចង់មានកូនច្រើនទេ។

កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ កន្លងទៅនេះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានជួបកូនៗ និងចៅៗ ព្រមទាំងបានចៅថតរូបជាមួយចៅ១៩នាក់ អវត្តមាន២នាក់ គឺចៅទី១ និង ចៅទី១៩។ ក្នុងឱកាសជួបជុំនោះ ចៅប្រុស៣នាក់ និងចៅស្រីម្នាក់បានលេងភ្លេង និងច្រៀងជូនជីដូនជីតាស្តាប់។

សម្តេចបញ្ជាក់ទៀតថា មានចៅប្រុស៣នាក់ បានមកសុំថតរូបជាមួយជីតា ប្រហែលចង់វាស់កម្ពស់ជាមួយជីតា ហើយមើលទៅ៕