(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ មានដូចខាងក្រោម៖

* ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាលរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន៣នាក់ទៀត នាំចូលពីឥណ្ឌូនេស៊ី ខណៈព្យាបាលជាសះស្បើយ២នាក់

២៖ ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២០លាននាក់ ស្លាប់ជាង ៧៣ម៉ឺននាក់ និងជាសះស្បើយជិត ១៣លាននាក់!

៣៖ មនុស្ស១៣នាក់ ជាសាច់ញាតិស្ត្រីទាហានមួកខៀវនៅក្រុងតាខ្មៅ ត្រូវបានយកទៅពិនិត្យរកជំងឺកូវីដ១៩ តែមិនឃើញមានមេរោគទេ

៤៖ ទីបំផុត! សហរដ្ឋអាមេរិកបំបែកកំណត់ត្រាថ្មី ដោយមានអ្នកឆ្លង COVID-19 កើនលើស៥លាននាក់

៥៖ មន្ទីរសុខាភិបាលខេត្តកណ្ដាល ចេញប្រកាសបដិសេធរបាយការណ៍ចៅសង្កាត់សិត្បូ ពាក់ព័ន្ធនឹងសកម្មភាពស្រ្តីកងទ័ពមួកខៀវ ដែលវិជ្ជមានជំងឺកូវីដ១៩

៦៖ ឥណ្ឌាបន្តរកឃើញករណីឆ្លង COVID-19 ថ្មីៗជាង ៦០,០០០នាក់ក្នុង១ថ្ងៃ ខណៈអត្រាស្លាប់កើនដល់ ១,០០០នាក់ក្នុងមួយថ្ងៃ!

៧៖ រាជរដ្ឋាភិបាលសម្រេចឲ្យសិស្សថ្នាក់ទី០៩ និងថ្នាក់ទី១២ នៃសាលារដ្ឋ ចូលរៀនឡើងវិញនៅខែក្រោយ ខណៈការប្រឡងសញ្ញាបត្របាក់ឌុបថ្នាក់ជាតិ ធ្វើឡើងនៅខែធ្នូ

៨៖ ទីបំផុតចំនួនមនុស្សស្លាប់ដោយសារ COVID-19 នៅប្រេស៊ីល លោតដល់ខ្ទង់ ១០០,០០០នាក់!

៩៖ អ្នកជំនាញនិយាយពីការស្រោចស្រង់វិស័យទេសចរណ៍កម្ពុជាឡើងវិញ ដែលបាត់បង់ចំណូលរាប់ពាន់លានដុល្លារ ដោយសារកូវីដ១៩

១០៖ វៀតណាម មានអ្នកស្លាប់ដោយសារ COVID-19 ២នាក់ទៀត, អ្នកស្លាប់សរុបកើនដល់១៣នាក់

១១៖ លោក ហូ វណ្ឌី សំណូមពរឲ្យអ្នករកស៊ីក្នុងវិស័យទេសចរណ៍ កុំដំឡើងថ្លៃក្នុងឱកាសថ្ងៃឈប់សម្រាកសងបុណ្យចូលឆ្នាំខ្មែរ

១២៖ សហរដ្ឋអាមេរិក អង់គ្លេស និងសម្ព័ន្ធមិត្ត អំពាវនាវឱ្យមានការបោះឆ្នោតក្នុងទីក្រុងហុងកុង ឲ្យបានឆាប់រហ័ស

១៣៖ ទស្សនៈ៖ រ៉ុង ឈុន និងក្រុមឧទ្ទាម សម រង្ស៉ី បង្កើតព្រឹត្តិការណ៍ព្រំដែន ដើម្បីសម្រេចបំណងដ៏ពិសពុលឱ្យសហភាពអឺរ៉ុបផ្តាច់ EBA

១៤៖ ទោះបីចិនទើបព្រមានរួចក្តៅៗ ក៏មន្ត្រីជាន់ខ្ពស់អាមេរិក នៅតែទៅជួបមេដឹកនាំកោះតៃវ៉ាន់តាមគម្រោង

១៥៖ ទីបំផុតមហាសេដ្ឋីហុងកុង និងជាអ្នកជំនាញខាងរិះគន់ចិន ត្រូវបានចាប់ខ្លួនហើយ!

១៦៖ ប្រទេសឡាវរក្សាករណីឆ្លង COVID-19 ត្រឹម២០នាក់ដដែល ខណៈមនុស្សជាង៣ម៉ឺននាក់ត្រូវបានធ្វើតេស្ត

១៧៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ចង្អុលចំៗថា ចិនកំពុងព្យាយាមលូកលាន់កិច្ចការបោះឆ្នោតប្រធានាធិបតី ឆ្នាំ២០២០

១៨៖ ការសិក្សាថ្មី រកឃើញថាលោក ដូណាល់ ត្រាំ ជាមូលហេតុមួយ ជំរុញឱ្យអ្នកបោះបង់ចោលសញ្ជាតិអាមេរិក កើនឡើង

១៩៖ ចិន បន្តរកឃើញ COVID-19 ៤៩ករណីថ្មី ក្នុងរបាយការណ៍ថ្ងៃចន្ទនេះ

២០៖ យន្តហោះចម្បាំងចិនហោះឆ្វែលកោះតៃវ៉ាន់ ចំពេលមន្ត្រីជាន់ខ្ពស់អាមេរិក កំពុងបំពេញទស្សនកិច្ចជាប្រវត្តិសាស្ត្រ

២១៖ លោក ដូណាល់ ត្រាំ ថាសហរដ្ឋអាមេរិក នឹងបញ្ជូនជំនួយបន្ថែម ទៅកាន់ប្រទេសលីបង់

២២៖ ទីបំផុតលោកស្រី ត្សៃ អ៉ីងវិន ទទួលជួបមន្ត្រីជាន់ខ្ពស់អាមេរិក ដែលពាំនាំសារសំខាន់ៗពីលោក ត្រាំ មកកាន់កោះតៃវ៉ាន់

* ព័ត៌មាន Fresh News Plus

១៖ សមាជិកក្លិប Atletico Madrid ២នាក់ឆ្លង Covid-19 ជិតប្រកួតវគ្គ ៨ក្រុមនៅ UCL

២៖ លទ្ធផលសរុបនៃការប្រកួតសប្តាហ៍ទី១១ ក្នុងលីគកំពូលកម្ពុជា ឆ្នាំ២០២០

៣៖ Huawei ប្រកាសបិទអាជីវកម្មផលិតបន្ទះឈីបនៅអាមេរិក ដោយសារសម្ពាធទណ្ឌកម្ម

៤៖ ស្វែងយល់ពីតារាចម្រៀង សុគន្ធ និសា មានអ្វីថ្មី ហើយមានទម្លាប់ការរស់នៅជីវភាពយ៉ាងដែរ ?

៥៖ Man Utd ប៉ះ Copenhagen រាត្រីនេះ ដណ្តើមកៅអីវគ្គ ៤ក្រុមនៃ Europa League

៦៖ គណៈកម្មការក្នុងកម្មវិធី «America’s Got Telent» លោក Simon Cowell ទទួលការវះកាត់ ក្រោយជួបគ្រោះថ្នាក់ធ្លាក់ពីលើកង់អេឡិចត្រូនិច

៧៖ Willian ប្រកាសចាកចេញពី Chelsea ជាផ្លូវការ ក្រោយចំណាយពេល ៧ឆ្នាំនៅ Stamford Bridge

៨៖ តារាស្រី Mina សមាជិក AOA ត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ក្រោយប៉ុនប៉ងធ្វើអត្តឃាតសម្លាប់ខ្លួន មិនបានសម្រេច

៩៖ រឿងពិត៨យ៉ាង ដែលអ្នកគួរស្វែងយល់ពី អ្នកប្រាជ្ញចិន ខុងជឺ

១០៖ ធនាគារ Barclays កំពុងស្ថិតក្រោមការស៊ើបអង្កេត ករណីតាមដានសកម្មរបស់បុគ្គលិក

១១៖ ម្ចាស់រោងកុនមួយនៅបារាំង វាយផ្ទាំងផ្សព្វផ្សាយរឿង «Mulan» ខ្ទេចខ្ទី ក្រោយមិនពេញចិត្តចំពោះការសម្រេច របស់ក្រុមហ៊ុន Disney

១២៖ តើអ្នកដឹងទេ! កន្លែងថតភាពយន្តធំជាងគេលើពិភពលោក មានឈ្មោះអ្វី ស្ថិតនៅប្រទេសណា?

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com