(ភ្នំពេញ)៖ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោកស្រី សួរ សុខគីម ព្រមជាមួយសហការី និងញាតិមិត្តជិតឆ្ងាយ ព្រឹកថ្ងៃទីចន្ទ ៦រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះ បានអញ្ជើញចូលរួមប្រគេនចង្ហាន់ ទេយ្យទាន និងបច្ច័យសម្រាប់កសាងវត្ត ដល់សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចសង្ឃនាយកនៃកម្ពុជា និងព្រះភិក្ខុសង្ឃ ដែលកំពុងគង់ចាំព្រះវស្សានៅវត្តបុទុមវតីចំនួន ២៨៣អង្គ។

ទេយ្យទានទាំងនោះរួមមាន អង្ករចំនួន២តោន ទឹកបរិសុទ្ធចំនួន៥០កេសធំ ប្រេងឆា៥កេសធំ មី៥កេសធំ ទៀនវស្សា ចំនួន២គូ និងបច្ច័យបួន រួមនិងបច្ច័យសម្រាប់កសាងវត្តមួយចំនួនផងដែរ៕