(ភ្នំពេញ)៖ ម្ចាស់រថយន្តដឹកដីម្នាក់ លោក ឈឿន សុវណ្ណឌី រស់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ គាស់ឈ្នះ៥លានរៀលពីស្រាបៀរ កម្ពុជា ទាំងមិននឹកស្មានដល់កាលពីចុងខែកក្កដា។

ឪពុកកូនពីររូបនេះបានសម្តែងក្តីរីករាយថា៖ «អ្នកណាទៅស្មានដល់ ខ្ញុំទិញដំបូងតែកន្លះកេសហូបជាមួយអ្នករួមការងារ។ ដល់តែគាស់កំប៉ុងទីពីរ ឃើញគេដាក់លេខ៥, ងងឹតពេកក៏ដើរចូលក្នុងផ្ទះឲ្យប្រពន្ធជួយមើល។ ដល់តែគាត់មើលស្រាប់តែអរលោតឡើងយំដោយសាររំភើបពេក ព្រោះមិនដែលបានឈ្នះទឹកប្រាក់ច្រើននឹងគេទេ។ ម្យ៉ាងមកឈ្នះចំពេលដែលត្រូវការចាំបាច់បែបនេះទៀត»

លោកថា ទឹកប្រាក់នេះពិតជាមកចំពេលខ្លាំងណាស់ព្រោះដោយសារវិបត្តិជំងឺរាតត្បាតកូវីដធ្វើឲ្យប៉ះពាល់ដល់អាជីវកម្មរបស់គាត់ ហើយភរិយាលោកក៏ពុំមានការងារធ្វើទៀត ដូច្នេះលុយនេះនឹងយកទៅសងធនាគារខ្លះ និងដោះស្រាយជីវភាពខ្លះ។ ក្រៅពីពលរដ្ឋមកពីក្រុងភ្នំពេញរូបនេះ នៅមានអ្នកឈ្នះសរុបចំនួន១៨នាក់ផ្សេងទៀតផងដែរ ចន្លោះពីថ្ងៃទី ២៧ កក្កដា-០៣ សីហា។

ពិសាស្រាបៀរ កម្ពុជា សូមកុំភ្លេចពិនិត្យមើលក្រវិលកំប៉ុង ដើម្បីមានឱកាសឈ្នះរថយន្ត Porsche Macan ទឹកប្រាក់៥០លានរៀល ៥លានរៀល ១០ម៉ឺនរៀល ១ម៉ឺនរៀលរាប់រយរង្វាន់ផងដែរ៕

ពិសាដោយការទទួលខុសត្រូវ!