(ភ្នំពេញ)៖ សាខាទី២៣ របស់ «អង្ករខ្មែរប្រណិត» បានបង្ហាញវត្តមានជាផ្លូវការហើយ នៅក្នុងបុរីវិមានភ្នំពេញ អាសយដ្ឋានផ្ទះលេខ 116K ផ្លូវ 209 តាមផ្លូវលេខ៥៩៨ (ផ្លូវ ជា សុផារ៉ា) ដែលបងប្អូនប្រជាពលរដ្ឋ អាចរកជាវ និងបញ្ជាទិញយកទៅពិសារយ៉ាងឆ្ងាញ់ ដោយទទួលបានការកោតសរសើរពីគុណភាពយ៉ាងខ្លាំង។

វត្តមាន «អង្ករខ្មែរប្រណិត» សាខាទី២៣នេះ បានបង្ហាញពីការចូលរួមចំណែកជួយដល់គាំទ្រដល់ផលិផល ស្រូវ កសិករខ្មែរ និងជួយដល់ឱកាសការងារក្នុងស្រុក និងផ្លាស់ប្តូរទម្លាប់ នៃការប្រើប្រាស់អង្កររបស់អតិថិជន ឲ្យមកផ្តោតលើកការប្រើប្រាស់ ផលិតផលអង្ករខ្មែរ ធម្មជាតិ និងសុខភាព។

ពិធីសម្ពោធជាផ្លូវការនូវសាខាទី២៣នេះ បានធ្វើឡើងនាព្រឹកថ្ងៃអាទិត្យទី៩ ខែសីហា ឆ្នាំ២០២០ ក្រោមវត្តមានពីសំណាក់លោក សែ ឡាឡូត គឺជាស្ថាបនិក «អង្ករខ្មែរប្រណិត» និងម្ចាស់សាខាទី២៣ គឺលោកស្រី អាន ស៊ីម៉ុណ្ណា ព្រមទាំងម្ចាស់សាខា «អង្ករខ្មែរប្រណិត»ទីតាំងផ្សេង និងភ្ញៀវកិត្តិយសជាច្រើននាក់ផ្សេងទៀត។

នៅក្នុងឱកាសនោះ លោក សែ ឡាឡូត ស្ថាបនិក «អង្ករខ្មែរប្រណិត» បានរម្លឹកថា «អង្ករខ្មែរប្រណិត» បានចាប់ផ្តើមបើកដំណើរការ និងឈានជើងចូលទីផ្សារនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១១ ដែលគិតមកដល់ពេលនេះគឺមានអាយុកាលជិត ១០ឆ្នាំមកហើយ ដោយចាប់ផ្តើមពីដើមទុន ១០០០០ដុល្លារ ហើយទីតាំងបង្កើតដំបូងគឺស្ថិតនៅជិតផ្សារកណ្តាល ដែលមានបុគ្គលិក ៤នាក់តែប៉ុណ្ណោះ ក្នុងនោះមានលោក និងភរិយាផ្ទាល់តែម្តង។

លោកបានបន្តថា បច្ចុប្បន្នគិតត្រឹមថ្ងៃនេះ អង្ករខ្មែរប្រណិត មានចំនួន ២៣សាខា រួមទាំងបុគ្គលិកសរុបប្រមាណជាង ១០០នាក់។ លោកបន្តថា «ចំណុចខ្លាំងរបស់ អង្ករខ្មែរប្រណិតគឺជាកន្លែងផលិត និងផ្គត់ផ្គង់អង្ករខ្មែរ ធម្មជាតិធំមួយនៅក្នុងប្រទេសកម្ពុជា។ យើងគ្រប់គ្រងពីការដាំដុះរហូតអង្ករដល់ផ្ទះអតិថិជន។ យើងសហការជាមួយកសិករក្នុងការដាំដុះនូវពូជស្រូវខ្មែរសុទ្ធល្អ និងប្រើប្រាស់តែជីធម្មជាតិ ហើយយើងមានរោងម៉ាស៊ីនកិនស្រូវទំនើប ប្រកបដោយអនាម័យខ្ពស់បំផុត ដោយមិនប្រើប្រាស់សារធាតុបន្ថែម ដែលអាចធ្វើប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ហើយយើងមានសាខាចែកចាយអង្ករជាច្រើនកន្លែងទូទាំងប្រទេស ដើម្បីធានាថាអង្ករដែលផ្គត់ផ្គង់ជូនអតិថិជនគឺជាអង្ករតែមួយ និងជាអង្ករដែលមានគុណភាពដើមចេញពីរោងម៉ាស៊ីនរបស់ អង្ករខ្មែរប្រណិត»។

បើបងប្អូនប្រជាពលរដ្ឋចង់ទិញពិសារ និងបញ្ជាទិញអាចទាក់ទងតាមទូរសព្ទលេខ 012 406 050/ 087 406 050៕