(ភ្នំពេញ)៖ សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០នេះ បានផ្ញើសារជូន លោកស្រី ង្វៀនធី គីមងិន ប្រធានរដ្ឋសភាវៀតណាម ដើម្បីចូលរួមរំលែកទុក្ខចំពោះ មរណភាពរបស់ លោក ឡេ ខាភៀវ អតីតអគ្គលេខាធិការនៃបក្សកុម្មុយនីស្តវៀតណាម។

នៅក្នុងសាររំលែកទុក្ខនេះ សម្ដេចពញាចក្រី ហេង សំរិន បានចិត្តទុកថា មរណភាពរបស់ លោក ឡេ ខាភៀវ គឺជាការបាត់បង់ដ៏ធំធេង នៃថ្នាក់ដឹកនាំដ៏ឆ្នើម និងឈ្លាសវៃរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាម ក៏ដូចជាការបាត់បង់មិត្តដ៏ល្អរបស់កម្ពុជា ដែលលោកបានធ្លាប់រួមចំណែកស្ដា កសាង អភិវឌ្ឍន៍ និងចូលរួមយ៉ាងសកម្មក្នុងការជំរុញ លើកកម្ពស់ទំនាក់ទំនង និងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ក្នុងស្មារតីមិត្តភាព សាមគ្គី ជាមួយកម្ពុជា។

សម្ដេចបានបញ្ជាក់បន្តថា នៅក្នុងឱកាសដ៏ក្រៀមក្រំនេះ «សមាជិក សមាជិកា នៃរដ្ឋសភា និងប្រជាជនកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ សូមសម្ដែងនូវសមានចិត្ត និងការចូលរួមចំណែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយ បក្ស រដ្ឋ និងប្រជាជនវៀតណាម ក៏ដូចជាក្រុមគ្រួសារសព ចំពោះការបាត់បង់ ឯកឧត្តម ជាទីគោរពស្រលាញ់នេះ»

ខាងក្រោមនេះជាសាររំលែកទុក្ខរបស់សម្តេចពញាចក្រី ហេង សំរិន៖