(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារមួយសន្លឹកជូន លោក ង្វៀង ហ៊្វូជុង អគ្គលេខាធិការ នៃបក្សកុម្មុយនីស្តវៀតណាម ដើម្បីចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ លោក ឡឺ ខាភៀវ (Le Kha Pieu) អតីតអគ្គលេខាធិការ នៃបក្សកុម្មុយនីស្តវៀតណាម ដែលបានទទួលមរណភាព កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០។

ក្នុងសាររំលែកទុក្ខនោះ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា៖ មរណភាពរបស់ លោក ឡឺ ខាភៀវ គឺជាការបាត់បង់ដ៏ធំធេងនូវមេដឹកនាំដ៏វៀងវៃមួយរូប ដែលបានធ្វើពលិកម្មពេញមួយជីវិត ក្នុងការតស៊ូដើម្បីឯករាជ្យរបស់វៀតណាម ព្រមទាំង សន្តិភាព និងវិបុលភាពសម្រាប់ប្រជាជនវៀតណាម។

សម្តេចបានរំលឹកថា លោក ឡឺ ខាភៀវ ក៏ជាមិត្តដ៏យូរអង្វែងរបស់កម្ពុជា ផងដែរ ដោយបានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ចំណងមិត្តភាពជាបងប្អូន ក៏ដូចជាកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួត មិនត្រឹមតែរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយ និស្តវៀតណាមប៉ុណ្ណោះទេ តែរវាងរដ្ឋាភិបាល និងប្រជាជនយើងទាំងពីរផងដែរ៕

ខាងក្រោមនេះជាសាររំលែកទុក្ខរបស់ សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម៖