(សៀមរាប)៖ យោងតាមការបញ្ជាក់របស់លោក សុខ សង្វារ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យបេតិកភណ្ឌ បានឱ្យដឹងថា ដើម្បីចូលរួមផ្តល់ចំណេះដឹងលើវិស័យបេតិកភណ្ឌពិភពលោកក្នុងតំបន់អង្គរ Facebook Page របស់សហភាពសហពន្ធ័យុវជនកម្ពុជា វិស័យបេតិកភណ្ឌ នឹងចាប់ផ្តើមផ្សព្វផ្សាយជាប្រចាំនូវព័ត៌មាន និងរូបភាពអំពីប្រាសាទ បុរាណស្ថាន។

Facebook Page របស់សហភាពសហពន្ធ័យុវជនកម្ពុជា វិស័យបេតិកភណ្ឌខាងលើនេះ មានលីងតំណភ្ជាប់ថា៖ https://www.facebook.com/uyfcheritage/

លោក សុខ សង្វារ ក៏បានស្នើដល់ប្រជាពលរដ្ឋទាំងអស់គ្នា សូមចូលរួមស្វែងយល់អំពីព័ត៌មានទាំងអស់នេះ ដោយ Share និង Like បន្តពី Facebook Page របស់សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យបេតិកភណ្ឌ ដូចមានភ្ជាប់ជូន។

លោក សុខ សង្វារ បានផ្ញើសារអំពាវនាវមួយដល់ប្រជាពលរដ្ឋផងដែរថា «ការចូលរួម និងការស្វែងយល់របស់បងប្អូន នឹងបង្ហាញកាន់តែច្បាស់ពីស្មារតីស្រឡាញ់ ការពារ ថែរក្សាមរតកដូនតាយើង»