(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ មានដូចខាងក្រោម៖

* ព័ត៌មាន Fresh News

១៖ ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសពីការព្យាបាលអ្នកជំងឺកូវីដ១៩ ចំនួន៨នាក់ជាសះស្បើយ និងមិនមានរកឃើញករណីឆ្លងថ្មីទេ

២៖ ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជិត ១៩លាននាក់ ស្លាប់ជាង ៧១ម៉ឺននាក់ និងជាសះស្បើយជាង ១២លាននាក់!

៣៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋថែរក្សាសុខភាពឲ្យបានល្អ នៅក្នុងរដូវភ្លៀងធ្លាក់ ការពារខ្លួនពីគ្រោះធម្មជាតិ និងជំងឺកូវីដ១៩

៤៖ មនុស្សស្លាប់កើនដល់ ១៣៥នាក់ និងរបួសជាង ៥,០០០នាក់ ក្នុងករណីផ្ទុះដ៏កក្រើកនៅលីបង់

៥៖ សម្តេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យផ្តល់ប្រាក់ឧបត្ថម្ភ៥ម៉ឺនរៀលដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

៦៖ ជាលើកដំបូង! Facebook លុបវីដេអូបង្ហោះដោយលោក ដូណាល់ ត្រាំ ដោយចាត់ទុកជា «ព័ត៌មានមិនពិត» អំពី COVID-19

៧៖ ក្រសួងសុខាភិបាល អំពាវនាវឲ្យមានការប្រុងប្រយ័ត្ន ចំពោះជំងឺគ្រុនឈីក ខណៈរាលដាលដល់ ១៥ខេត្តហើយ

៨៖ រដ្ឋបាលលោក ត្រាំ ចាត់ទុកក្រុមហ៊ុន-បណ្តាញសង្គមធំៗរបស់ចិន «ជាការគំរាមកំហែង» ខណៈខ្លួនកំពុងធ្វើការហាមឃាត់

៩៖ លោកស្រី ឱ វណ្ណឌីន៖ ទោះកម្ពុជា ជាប់ដៃទប់ស្កាត់ជំងឺកូវីដ តែមិនភ្លេចប្រឆាំងនឹងជំងឺគ្រុនឈាម និងជំងឺផ្សេងៗទៀត ដែលបង្កឡើងដោយមូសខ្លានោះដែរ

១០៖ រដ្ឋបាលលោក ត្រាំ ចាយជាង១ពាន់លានដុល្លារ ដើម្បីទិញវ៉ាក់សាំង COVID-19 ពីក្រុមហ៊ុនមួយ នៅពេលវាផលិតបានសម្រេច

១១៖ សម្តេចក្រឡាហោម ស ខេង ជំរុញឲ្យបន្តតាមដានស្រាវជ្រាវ និងស្វែងរកមេខ្យល់ជួញដូរមនុស្ស ដើម្បីបង្ក្រាបឲ្យបានទាន់ពេល

១២៖ ឥណ្ឌា មានអ្នកស្លាប់ដោយសារ COVID-19 កើនលើស ៤ម៉ឺននាក់, ឆ្លង១.៩លាននាក់

១៣៖ រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់ចំនួនបី ជាសំណើរបស់រាជរដ្ឋាភិបាលមកពិនិត្យសិក្សា

១៤៖ ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅវៀតណាម «កើនដល់៩នាក់» ខណៈករណីឆ្លងកើនដល់ ៧១៧នាក់!

១៥៖ ក្រសួងកសិកម្ម បង្ហាញពីវិធានការជំរុញផលិតផលកសិកម្ម ទៅកាន់ទីផ្សារពិភពលោក

១៦៖ លោក ដូណាល់ ត្រាំ ផ្លាស់ប្តូរការគិត៖ «ករណីផ្ទុះដ៏កក្រើកនៅលីបង់ ទំនងជាឧបទ្ទវហេតុប៉ុណ្ណោះ»

១៧៖ ប្រធានរដ្ឋបាលជលផល ប្រាប់ពលរដ្ឋឱ្យចិញ្ចឹមត្រីចុះ កុំភ័យរឿងអត់កន្លែងលក់

១៨៖ សហរដ្ឋអាមេរិក នឹងបង្ហាញពីដំណោះស្រាយ UN ដើម្បីបន្តដាក់ទណ្ឌកម្មអាវុធលើអ៉ីរ៉ង់

១៩៖ អគ្គនាយកកៅស៊ូ៖ កម្ពុជាអាចប្រមូលផលជ័រកៅស៊ូនាំចេញបាន៣៥ម៉ឺនតោន នៅឆ្នាំ២០២០នេះ

២០៖ សិស្សរាប់រយនាក់នៅអាមេរិក «ត្រូវធ្វើចត្តាឡីស័ក» ក្រោយផ្ទុះករណីឆ្លង COVID-19 ក្នុងសាលារៀននៅរដ្ឋមីស៊ីស៊ីពី

២១៖ មន្ត្រីជាន់ខ្ពស់កសិកម្ម៖ ផ្លែមៀនប៉ៃលិន ទុរេន ដូងក្រអូប និងទឹកមាត់ត្រចៀកកាំ ត្រូវបានចាត់ជាដំណាំអាទិភាពសម្រាប់ទីផ្សារចិន

២២៖ លោក គីម ជុងអ៊ុន ដឹកនាំកិច្ចប្រជុំនៃគណបក្សពលករ ជុំវិញការបង្កើតស្ថាប័នថ្មីមួយ

២៣៖ ត្រីដំរី, បង្កង, ខ្យង និងអន្ទង់របស់កម្ពុជា កំពុងត្រៀមនាំទៅប្រទេសចិន

២៤៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ស្បៀង និងសម្ភារជូនពលរដ្ឋងាយរងគ្រោះបំផុត៣៦៧គ្រួសារ រស់នៅស្រុកពីរនៃខេត្តកំពង់ឆ្នាំង

២៥៖ គ្មានមនុស្សស្លាប់ ឬរងរបួសឡើយ ក្នុងគ្រោះអគ្គិភ័យឆាបឆេះផ្សារមួយកន្លែង ក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម

២៦៖ រាជរដ្ឋាភិបាលកំពុងរៀបចំយុទ្ធសាស្រ្ត ស្តីពីការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ

២៧៖ ជប៉ុនរំលឹកខួបឆ្នាំទី ៧៥ នៃការទម្លាក់គ្រាប់បែកបរមាណូ លើទីក្រុងហ៊ីរ៉ូស៊ីម៉ា ដែលបានសម្លាប់មនុស្ស១.៤សែននាក់

២៨៖ រាជរដ្ឋាភិបាលអនុញ្ញាតឲ្យបើកដំណើរការរោងកុន និងរោងសម្តែងសិល្បៈឡើងវិញ តែត្រូវអនុវត្តន៍គោលការណ៍មួយចំនួន

២៩៖ លោក វ៉ាង យី៖ ចិន មិនមែនកំពុងព្យាយាមបង្ក «សង្រ្គាមត្រជាក់ថ្មីមួយ» ជាមួយអាមេរិក ឡើយ

៣០៖ ពលរដ្ឋ២២គ្រួសារ នៅភូមិសំព័រ ខេត្តកំពង់ចាម ស្នើសុំអន្តរាគមន៍ពី ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ចុះបញ្ជីក្បាលដី
និងចេញវិញ្ញាបនបត្រ សម្គាល់ម្ចាស់កម្មសិទ្ធិដល់ពួកគាត់ លើផ្ទៃដីជិត៨០ហិកតា

៣១៖ ព័ត៌មានវិដេអូប្រចាំថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ របស់បញ្ជាការដ្ឋានកងទ័ពជើងគោក (Video inside)

* ព័ត៌មាន Fresh News Plus

១៖ Gareth Bale បន្តគ្មានឈ្មោះ ពេល Real ប៉ះ Man City នៅ Champions League ថ្ងៃទី០៨-សីហា

២៖ Man Utd ឡេីងទៅប៉ះ Copenhagen ក្នុងវគ្គ ៨ក្រុមនៃ Europa League ក្រោយទម្លាក់ LASK ៧-១

៣៖ Uber ទិញក្រុមហ៊ុនបច្ចេកវិទ្យាតាក់ស៊ីអង់គ្លេស ដើម្បីពង្រីកវិសាលភាពនៃការដឹកជញ្ជូន

៤៖ Arsenal មានគម្រោងកាត់បន្ថយបុគ្គលិក ៥៥នាក់ ដោយសារវិបត្តិ Covid-19

៥៖ កីឡាករ ម៉ាត់ យ៉ាម៉ីន ចូលរួមជាមួយក្រុមនគរបាលជាតិ ក្រោមកិច្ចសន្យា ១រដូវកាលកន្លះ

៦៖ តារាល្បីលីបង់ នាង Nancy Ajram ផ្អាកសម្តែងការប្រគំតន្រ្តី Tik Tok ដើម្បីចូលរួមកាន់ទុក្ខអ្នក ស្លាប់ក្នុងហេតុការណ៍ការ ផ្ទុះឃ្លាំងស្តុកសារធាតុគីមី

៧៖ Man City ទិញបានខ្សែការពារ Ake ពីក្លិបរួមលីគក្នុងតម្លៃ ៥២លានដុល្លារ

៨៖ ចំណេះដឹងទូទៅ៖ អ្នកប្រាជ្ញ ប្លាតុង គឺជាអ្នកបង្កើតសាកលវិទ្យាល័យទស្សនវិជ្ជាមុនគេបង្អស់ នៅទ្វីបអឺរ៉ុប

៩៖ លោក Jeff Bezos ទទួលបាន ៣.១ពាន់លានដុល្លារ ពីការលក់ហ៊ុន Amazon មួយចំនួន

១០៖ ចំណេះដឹងទូទៅ! រយៈពេល១១៥ឆ្នាំ ទើបពិភពលោកដឹងពិតប្រាកដថាអ្នកណាបង្កើតទូរស័ព្ទដំបូងគេ

១១៖ ទីភ្នាក់ងារ CBI របស់ឥណ្ឌា បើកការស៊ើបអង្កេត រកមូលហេតុនៃការស្លាប់របស់តារាល្បី Singh Rajput តួឯកប្រុសក្នុងរឿង «ជីវិតស្ត្រីមេផ្ទះ»

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com